ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាថ្ងៃទី១ កក្កដា រៀបចំសិក្ខាសាលាស្ដីពី «A Journey Towards Service Excellent-ការបជ្រៀបបន្ថែមទៅលើវិថីសេវាកម្ម» ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការអនុវត្តដំណើរការអាជីវកម្មជាប្រចាំ។ សិក្ខាសាលា នេះ រៀបចំនៅអគារ KAMPUS ចាប់ពីម៉ោង ៨:៣០ ដល់ម៉ោង ១១:៣០ ព្រឹក។
វគ្គចែករំលែកចំណេះដឹងខ្លីៗ ត្រូវបានរៀបចំឡើងដើម្បី ផ្ដល់ជាជំនួយ គាំទ្រដល់សិក្ខាកាមដែលមានបំណងស្វែងរកនិងសិក្សាបន្ថែម ក្នុងគោលបំណងពង្រីកចំណេះដឹង ឬកម្រោងអភិវឌ្ឍជំនាញឱ្យចេញជាផ្លែផ្កាមួយកម្រិតទៀត។
វគ្គចែករំលែកចំណេះដឹង រៀបចំឡើងក្នុងគោលបំណង ផ្សារភ្ជាប់ទេពកោសល្យបុគ្គលត្រូវតាមបរិបទទីផ្សារការងារ, ជំនួយដល់បុគ្គលដែលចង់ពង្រឹង អភិវឌ្ឍទេពកោសល្យឆ្ពោះទៅរកគុណភាពដ៏ប្រសើរ និង អភិវឌ្ឍទេពកោសល្យសមស្របទៅតាមបរិបទតម្រូវការទីផ្សារការងារក្នុងសតវត្សទី២១ នាសម័យឌីជីថល៤.០៕