681 ezgif.com resize
Swift cc time

បំណែកសាកសពមនុស្ស៥នាក់ត្រូវបានសន្មតថារកឃើញក្នុងនាវា TITAN

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ បំណែកនៃសាកសពមនុស្សបាត់ខ្លួន៥នាក់ក្នុងនាវា TITAN ត្រូវបានគេសន្មតថារកឃើញ នៅក្នុងបំណែកនៃនាវាមុជទឹក Titan ដែលត្រូវបាននាំយកទៅកាន់ទីក្រុង Newfoundland ប្រទេសកាណាដា បន្ទាប់ពីកប៉ាល់បានទទួលរង "ការបំផ្ទុះដ៏មហន្តរាយ" និងខ្លាំងខ្លាបំផុតកាលពីសប្តាហ៍កន្លងទៅ។

កាលពីថ្ងៃទី២៨ មិថុនា ក្រុមអ្នកជំនាញបានស្រង់យក "សាកសពមនុស្ស" ពីបំណែកនៃនាវាមុជទឹក ដែលបានចុះទៅមុជទឹករុករកកប៉ាល់ទីតានិក ដែលមានចម្ងាយរាប់ពាន់ម៉ែត្រពីផ្ទៃទឹកនៃមហាសមុទ្រ។

ទីភ្នាក់ងាររកឃើញបន្ទាប់ពីផ្នែកខ្លះនៃបំណែកនៃកប៉ាល់ TITAN ហើយនឹងធ្វើការវិភាគជាផ្លូវការនៃអដ្ឋិធាតុមនុស្សដែលត្រូវបានគេសន្មត់ថា ត្រូវបានរកឃើញក្នុងកប៉ាល់ដែលបានលិចនេះ។

សេវាកម្មស្រាវជ្រាវ Pelagic ជាម្ចាស់ក្រុមហ៊ុន ROV មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា ខ្លួនបានបញ្ចប់ប្រតិបត្តិការនៅឯនាយសមុទ្រ ហើយក្រុមនាវិកកំពុង "ធ្វើការពេញម៉ោងរយៈពេល ១០ ថ្ងៃ" ក្រោយក៏បានរកឃើញបំណែកនៃកប៉ាល់ និង សាកសពនេះតែម្តង។

គួរបញ្ជាក់ថា នាវាមុជទឹក ទីតាន បានបាត់បង់ទំនាក់ទំនងជាមួយក្រុមហ៊ុន OceanGate មួយម៉ោងនិង ៤៥ នាទីបន្ទាប់ពីចុះទៅមើលសាកសពនៃកប៉ាក់ TITANIC។ ក្នុងមានអ្នកដំណើរនាយកប្រតិបត្តិក្រុមហ៊ុន OceanGate លោក Stockton Rush អ្នកផ្សងព្រេងជនជាតិអង់គ្លេសលោក Hamish Harding ឪពុក និងកូនប្រុសមហាសេដ្ឋីជនជាតិប៉ាគីស្ថាន Shahzada និង Suleman Dawood និងអ្នកជ្រមុជទឹកជនជាតិបារាំង Paul-Henry Nargeolet ត្រូវបានប្រកាសថាបានស្លាប់កាលពីសប្តាហ៍មុន៕


Khcct banner

អត្ថបទទាក់ទង