681 ezgif.com resize
Moneygramott moi1280x163px

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមចំនួន៣៣ បានប្រគល់ទៅវៀតណាម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កណ្ដាល៖ តំបន់ប្រតិបត្តិការសឹករងកណ្ដាល កាលពីថ្ងៃទី២៧ មិថុនា បានរៀបចំពិធីប្រគល់-ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣។ អដ្ឋិធាតុចំនួន ៣៣ ក្នុងនោះ ជីកលើកក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល បានចំនួន ១៣ អដ្ឋិធាតុ និង ជីកលើកក្នុងភូមិសាស្ត្រស្រុកពញាឮបានចំនួន២០ អដ្ឋិធាតុ។

ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ ខេត្តកណ្តាល បានឱ្យដឹងថា ក្នុងជំហានទី២២ រដូវប្រាំង ឆ្នាំ២០២២-២០២៣នេះ កម្លាំងក្រុមK90 សហការជាមួយកម្លាំងយោធភូមិភាគពិសេស និងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងកណ្តាលជាស្នូល បានចុះស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុនៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ចំនួន ៣៥ចំណុច ដោយសម្រេចលទ្ធផលចំនួន ៣៣ អដ្ឋិធាតុ។ ក្នុងនោះ ជីកលើកក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្តាល បានចំនួន ១៣ អដ្ឋិធាតុ និង ជីកលើកក្នុងភូមិសាស្ត្រស្រុកពញាឮបានចំនួន២០ អដ្ឋិធាតុ។

គួរបញ្ជាក់ថា កិច្ចសហការស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយគិតពីជំហានទី១ រហូតដល់ជំហានទី២២ កិច្ចសហការស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុ សម្រេចបានលទ្ធផលសរុបចំនួន១,២៤៣ អដ្ឋិធាតុ៕


Khcct banner

អត្ថបទទាក់ទង