681 ezgif.com resize
Swift cc time

ទារិកា ខន សែនចរណៃ កើតចំថ្ងៃសម្តេចហ៊ុន សែន ជួបកម្មករ-កម្មការិនីនៅស្វាយរៀង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ស្វាយរៀង៖ សម្តេច ហ៊ុន សែន នៅថ្ងៃទី២៧មិថុនានេះ បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ និងជួយចិញ្ចឹមរហូតដល់អាយុ៣ឆ្នាំ ដល់ទារិកា ខន សែនចរណៃ ដែលសម្រាល ចំថ្ងៃដែលសម្តេច អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង កាលពីនៅទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានឲ្យដឹងថា កម្មការិនីម្នាក់ ឈឺពោះឆ្លងទន្លេ ពេលចូលរួមក្នុងកម្មវិធីជួបសំណេះសំណាលជាមួយសម្តេចហ៊ុន សែន នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត។ ទារិកាដែលទើបសម្រាលនេះ ត្រូវបានដាក់ឈ្មោះ ខន សែនចរណៃ ហើយទទួលបានការឧបត្ថម្ភថវិកា៣ម៉ឺនដុល្លារពីសម្តេច ហ៊ុន សែន និងជួយចិញ្ចឹមដល់អាយុ៣ឆ្នាំ។

សូមជម្រាបថា ម្តាយទារិកាដែលទើបសម្រាលនេះ បានទទួលថវិកាពីសម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ចំនួន៥លានរៀល បូកបន្ថែមទឹកប្រាក់២០០ដុល្លារ។ ហើយដោយមើលឃើញពីការជំពាក់បំណុលគេជាង២ម៉ឺនដុល្លារ ដើម្បីធ្វើផ្ទះ សម្តេចក៏សម្រេចឧបត្ថម្ភថវិកាដល់ស្រ្តីរូបនេះ ចំនួន ៣ម៉ឺនដុល្លារបន្ថែមទៀត និងចាត់ទុកគឺទារិកាសំណាង៕


Khcct banner

អត្ថបទទាក់ទង