ភ្នំពេញ៖ ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១០ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៥ មិថុនា ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ បានរកម្ចាស់ជ័យលាភីលេខ១ឃើញហើយគឺសិស្សដែលមកពីសាលា NPIC ដែលបានប្រកួតជាមួយនឹង១១ក្រុមផ្សេងទៀតដែលមកពី ៦ សាលាផ្សេងៗគ្នាដូចជា CADT, NPIC, ITC, NUM, PPI, និង AEU ។
ការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១០ មានការចូលរួមប្រកួតពីបណ្តានិស្សិតដែលមកពីសាលា ៦ ផ្សេងគ្នា ក្នុងនោះមានសិស្សដែលមកពីសាលា CADT ចំនួន ២ក្រុម សិស្សមកពី NPIC ២ក្រុម សិស្សមកពី សាលាតិចណូ (ITC) ចំនួន ២ក្រុម, សាកលវិទ្យាល័យជាតិគ្រប់គ្រង( NUM) ចំនួន២ក្រុម សាលា PPI ចំនួន ២ ក្រុម និង អាស៊ីអឺរ៉ុបចំនួន១ក្រុម។
សូមជម្រាបថា និស្សិតដែលមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានចំនួន២ក្រុមបានចូលរួមប្រកួតបានទទួលលទ្ធផលចុងក្រោយជាម្ចាស់ជ័យលាភីលេខ ១ និងលេខ ៣។ ជ័យលាភីលេខ ២បានទៅលើក្រុមដែលមកពីសាលាតិចណូ៕