Cctimesw1140xh150cm copy

រុស្សីបន្តប្រតិបត្តិការវាយប្រហារអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

រុស្សី៖ រុស្ស៊ី និងអ៊ុយក្រែនបានអះអាងថា កម្លាំងរបស់ខ្លួនបានវាយប្រហារភាគីម្ខាងទៀតក្នុងទិសដៅជាច្រើនកាលពីថ្ងៃសុក្រ។ ដោយក្នុងនោះប្រទេសទាំងពីរបានអះអាងថាខ្លួនបានវាយបកទៅកាន់ភាគីម្ខាងទៀតឡើងចាស់ដៃ។ ប្រទេសទាំងពីរបាននិយាយនៅក្នុងសន្និសីទប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានច្រានចោលការប៉ុនប៉ងវាយប្រហារពីភាគីអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារលើប្រព័ន្ធមីស៊ីលរុស្ស៊ីអស់ជាច្រើនកន្លែង។

យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសរុស្ស៊ី បានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ដើម្បីវាយប្រហារមជ្ឈមណ្ឌលស៊ើបការណ៍ វិស្វកម្មវិទ្យុ និងយន្តហោះចម្បាំងរបស់អ៊ុយក្រែន នៅឯអាកាសយានដ្ឋាន។

ក្រសួងក៏បាននិយាយផងដែរថា កងកម្លាំងរបស់ខ្លួនបានវាយលុកការវាយប្រហារនៅតំបន់ Kupyansk, (កូពីយានណាក់) Krasny Liman, (ក្រាស់នីលៃមាន) Donetsk, (ដូណាស់) Zaporizhzhia (សាប៉ូរីញា) និង Kherson (ខើសិន) ហើយបានបំផ្លាញឃ្លាំងផ្ទុកមីស៊ីល Storm Shadow កន្លែងផ្ទុកប្រេងឥន្ធនៈ និងឃ្លាំងរំសេវរបស់កងកម្លាំងអ៊ុយក្រែន។ កងកម្លាំងអាកាសរុស្ស៊ីក៏បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់អ៊ុយក្រែនផងដែរ។

ចំណែកអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (UAF) បាននិយាយនៅក្នុងសន្និសីទខ្លីថា រុស្ស៊ីបានប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនជាចម្បងនៅតំបន់ Avdeyevka (អេដីវីការ) និង Marinka (ម៉ារីការ) ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ កងកម្លាំងអ៊ុយក្រែនក៏បានបើកការវាយប្រហារលើប្រព័ន្ធមីស៊ីលរបស់រុស្ស៊ី ប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ការវាយឆ្មក់តាមអាកាសច្រើនជាង ១០ ដងប្រឆាំងនឹងទីតាំងរបស់រុស្ស៊ី និងស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីអស់ជាច្រើនថែមទៀតផង៕ 

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង