Cctimesw1140xh150cm copy

សហគមន៍មួយបង្កើត«តូបបរិច្ចាគទាន»ជួយដល់កុមារខ្វះខាតសម្ភារៈសិក្សានៅស្រុកបាធាយ ខេត្តកំពង់ចាម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ចាម៖ នៅក្នុងខេត្តកំពង់ចាមមានបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍មួយគ្រួសារបានបង្កើត«តូបបរិច្ចាគទាន»ដើម្បីជួយដល់កុមារដែលមានការខ្វះខាត់នូវជាសម្ភារៈសិក្សា ប៊ិច សៀវភៅ សម្លៀកបំពាក់ ឬសម្ភារៈលេងផ្សេងៗ ដើម្បីជួយដល់កុមារដែលកំពុងមានការខ្វះខាត ស្រុកបាធាយ នៅខេត្តកំពង់ចាម។


តូបបរិច្ចាគទាន បានបង្កើតឡើងក្នុងគោលបំណងជួយដល់កុមារដែលកំពុងមានការខ្វះខាត់នូវសម្ភារៈសិក្សា ប៊ិច សៀវភៅ សម្លៀកបំពាក់ ឬរបស់ក្មេងលេងផ្សេងៗ ដើម្បីទទួលនូវជំនួយពីសប្បុរសជន ដែលមានបំណងចង់រួមជួយដល់កុមារដែលមានការខ្វះខ្វាត់ដែលស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំជេីងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ចំពោះសប្បុរសជនចង់ចូលរួមបរិច្ចាគជាសៀវភៅអានចាស់ៗដែលគេអានរួចទុកចោលនឹងយកទៅដាក់ ក្នុងបណ្ណាល័យអនុវិឡាល័យទំនប់។ ហើយតូបបរិច្ចាគទាននេះក៏បានធ្វើឲ្យក្មេងៗមានអារម្មណ៍សប្បាយចិត្ត ដែលទទួលបានតុក្កតា ខ្លះបានខោអាវ ខ្លះបានឧបករណ៍លេងផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង