Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

តន្រ្តីករជនពិការ ប្រាក់ សុផាន់ណា ច្រៀងក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេមទទួលបានឧបត្ថម្ភ«ដី និងផ្ទះ»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ដោយមើលឃើញពីការតស៊ូប្រឹងប្រែង និងដើម្បីសម្រេចនូវគោលបំណងរបស់តន្រ្តីករជនពិការម្នាក់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានសម្រេចឧបត្ថម្ភដី និងផ្ទះ ជូនលោក ប្រាក់ សុផាន់ណា តន្ត្រីករដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានសង្ឃឹម” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម ២០២៣។

លោក ប្រាក់ សុផាន់ណា ជាជនមានពិការភាព ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង។ លោកត្រូវបានអញ្ជើញឱ្យចូលរួមសម្តែង នៅក្នុងពិធីបើកកម្មវិធីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។

លោក ប្រាក់ សុផាន់ណា មានកម្លាំងចិត្ត មិនរាថយក្នុងការតស៊ូ ជាមួយនឹងការរើសអើងនានាតាំងពីដើមរហូតមក។ នេះគឺជាកម្លាំងជំរុញចិត្កដល់អ្នកដែលជួបប្រទះនឹងបញ្ហាដូចរូបលោក ឱ្យមានកម្លាំងចិត្តក្នុងការបន្តដំណើរជីវិតទៅមុខ។

លោក ស៊ុន ចាន់ថុល ក្នុងនាមក្រសួងសាធារណការ បានឧបត្ថមថវិកាចំនួន ២៥០០ដុល្លារ ដោយឡែកក្រុមហ៊ុនជីបម៉ុង តាមរយៈលោកទេសរដ្ឋមន្ត្រី ក៏បានឧបត្ថមថវិកាចំនួន ២៥០០ដុល្លារផងដែរ។ លើសពីនេះថ្នាក់ដឹកនាំក្រសួង ដែលបានចូលរួមនាឱកាសនោះ បានរួមគ្នាឧបត្ថម្ភថវិកាផ្ទាល់មួយចំនួនជូន លោក ប្រាក់ សុផាន់ណា ក្នុងការទ្រទ្រង់ជីវភាពគ្រួសារ។

ដើម្បីឱ្យជីវភាពគ្រួសាររបស់លោក សុផាន់ណា កាន់តែប្រសើរ លោកទេសរដ្ឋមន្ត្រី គ្រោងពិភាក្សាជាមួយនឹងផលិតកម្មបារមី ក៏ដូចជាក្រុមហ៊ុនជីបម៉ុង ក្នុងការនាំយកសមត្ថភាព និងទេពកោសល្យផ្នែកសិល្បៈតែងនិពន្ធ និងចម្រៀង របស់លោកទៅរៀបចំផលិត និងបង្ហាញជូនសាធារណជន នៅផ្សារទំនើបជីបម៉ុងមេហ្គាម៉លផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង