Cctimesw1140xh150cm copy

សមាគម អ.ម.ត ជ្រើសរើសសិស្ស៥នាក់ទៅសិក្សាភាសាចិន នៅចិន

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ សមាគម អ.ម.ត នឹងជ្រើសរើសសិស្ស-និស្សិតអាហារូបករណ៍សម្តេច ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅសិក្សាភាសាចិន ចំនួន០៥កន្លែង រយៈពេល ១ឆ្នាំ នៅសាកលវិទ្យាល័យជីវជាំង (Jiujiang University) ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

បេក្ខជនដែលមានចំណាប់អារម្មណ៍ មកទទួល និងដាក់ពាក្យសុំចុះឈ្មោះចូលរួមដំណើរការជ្រើសរើស ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះតទៅ នៅទីស្នាក់ការសមាគម អ.ម.ត ដែលមានអាសយដ្ឋាន ផ្ទះលេខ០៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីម៉ោង ០៨:៣០ នាទីព្រឹក ដល់ម៉ោង ០៥:០០ នាទីល្ងាច រៀងរាល់ថ្ងៃ។ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យសុំចុះឈ្មោះ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង០៥:០០ នាទីល្ងាច។

សម្រាប់អាហារូបករណ៍នេះ សិស្ស-និស្សិត នឹងទទួលបានអត្ថប្រយោជន៍ដូចជាថ្លៃសិក្សា ថ្លៃស្នាក់នៅ ប្រាក់ឧបត្ថម្ភប្រចាំខែ រយៈពេល ១១ខែ។ លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនត្រូវមានសញ្ញាតិខ្មែរ, មានកាយសម្បទាល្អ, មានអាយុចាប់ពី ១៦ឆ្នាំ ដល់ ៣៥ឆ្នាំ (សម្រាប់អ្នកជាគ្រូបង្រៀនភាសាចិន អាចពន្យារដល់ ៤៥ឆ្នាំ), មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឡើងទៅ, មានកម្រិតភាសាចិន៖ HSK3 (ចាប់ពី២១០ពិន្ទុ) និងHSKK កម្រិតបឋមឡើងទៅ និង ជាសិស្ស-និស្សិតមិនធ្លាប់ទទួលបានអាហារូបករណ៍ប្រភេទនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង