Cctimesw1140xh150cm copy

អង់គ្លេសបង្វឹកទាហានអ៊ុយក្រែនជាង១ម៉ឺននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឡុងដ៍៖ ក្រសួងការពារជាតិអង់គ្លេសបានគូសបញ្ជាក់ថា ទាហានអ៊ុយក្រែនជាង ១៧,០០០ នាក់ត្រូវបានបណ្តុះបណ្តាលដោយចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀតក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដើម្បីជួយទីក្រុងកៀវ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ចក្រភពអង់គ្លេស និងប្រទេសជាដៃគូចំនួនប្រាំបួន គឺកាណាដា អូស្ត្រាលី នូវែលសេឡង់ ន័រវេស ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក លីទុយអានី និងហូឡង់ បានបើកគំនិតផ្តួចផ្តើមសម្រាប់បង្វឹកអ្នកស្ម័គ្រចិត្តថ្មីសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីខែមិថុនាឆ្នាំមុន។ កម្មវិធីហ្វឹកហ្វឺនដែលដឹកនាំដោយចក្រភពអង់គ្លេសដែលមានឈ្មោះថា Operation Interflex បានបង្រៀនអ្នកស្ម័គ្រចិត្តដែលមានបទពិសោធន៍យោធាតិចតួច ឬគ្មានបទពិសោធន៍ពីមុនមក ជំនាញផ្សេងៗរួមទាំងការគ្រប់គ្រងអាវុធ ជំនួយដំបូងក្នុងសមរភូមិ និងយុទ្ធសាស្ត្រល្បាត។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា "ការប្តេជ្ញាចិត្ត និងភាពធន់របស់អ្នកជ្រើសរើសទាហានអ៊ុយក្រែន ដែលមកដល់ទឹកដីអង់គ្លេស ពីគ្រប់មជ្ឈដ្ឋាន ដើម្បីហ្វឹកហាត់ប្រយុទ្ធជាមួយកងកម្លាំងអង់គ្លេស និងអន្តរជាតិរបស់យើង"។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace

ដំបូងឡើយ ចក្រភពអង់គ្លេសបានផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែនរហូតដល់ ១០,០០០ នាក់នៅក្នុងជំនាញសមរភូមិ ដោយផ្អែកលើការបណ្តុះបណ្តាលទាហានជាមូលដ្ឋានរបស់ចក្រភពអង់គ្លេស។ ឥឡូវនេះកម្មវិធីនេះត្រូវបានពង្រីក និងកំពុងស្ថិតនៅលើផ្លូវមួយដើម្បីបណ្តុះបណ្តាលអ្នកជ្រើសរើសចំនួន ៣០,០០០ នាក់នៅឆ្នាំ ២០២៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង