Cctimesw1140xh150cm copy

រស្សីផ្ញើសារព្រមានឲ្យក្រុម Wagner Group ឈប់ប្រឆាំងនឹងទីក្រុងម៉ូស្គូ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អគ្គមេបញ្ជាការរងនៃកងកម្លាំងរួមរុស្ស៊ី ឧត្តមសេនីយ៍ Sergey Surovikin និង លោកពូទីន

រុស្សី៖ អគ្គមេបញ្ជាការរងនៃកងកម្លាំងរួមរុស្ស៊ី ឧត្តមសេនីយ៍ Sergey Surovikin បានស្នើសុំកាលពីថ្ងៃសុក្រ ដល់យុទ្ធជននៃក្រុមហ៊ុនយោធាឯកជន Wagner Group ឱ្យបញ្ឈប់ "ការបះបោរ" របស់ពួកគេប្រឆាំងនឹងទីក្រុងម៉ូស្គូ។ នៅក្នុងសារវីដេអូខ្លីមួយដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Surovikin បាននិយាយថាលោក ទើបតែត្រលប់មកពីត្រួតពិនិត្យកន្លែងពិសេសដែលកងកម្លាំងរុស្ស៊ីកំពុងឈរជើងប្រឆាំងនឹងការវាយលុករបស់អ៊ុយក្រែន ហើយក៏បានទទួលដំណឹងថាក្រុមទាហានស៊ីឈ្នួល Wagner កំពុងធ្វើការប្រឆាំងនិងប្រទេសរុស្សី ។

លោក Surovikin បាននិយាយថា "ខ្ញុំអំពាវនាវដល់អ្នកប្រយុទ្ធ និងមេបញ្ជាការ PMC Wagner" ឲ្យបញ្ឈប់ការប្រឆាំងផ្សេងៗដែលប៉ះពាក់ដល់ប្រទេសរុស្សី។លោកបន្តថា យើងបានប្រយុទ្ធជាមួយគ្នា ប្រថុយជាមួយគ្នា រងការខាតបង់ជាមួយគ្នា និងឈ្នះជាមួយគ្នាយើងមានឈាមដូចគ្នា យើងជាអ្នកចម្បាំង។ ខ្ញុំសុំឱ្យអ្នកឈប់ប្រឆាំងនឹងប្រទេសរុស្សី ដោយសត្រូវកំពុងតែរង់ចាំឲ្យស្ថានការណ៍នយោបាយផ្ទៃក្នុងបែកបាក់នឹងបានឆ្លៀតឪកាស។

នៅព្រឹកថ្ងៃសុក្រប្រមុខក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin បានចោទប្រកាន់យោធារុស្ស៊ីថា បានកំណត់គោលដៅលើជំរុំវាលមួយរបស់ក្រុមហ៊ុន ក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងបានសម្លាប់ "អ្នកប្រយុទ្ធជាច្រើន" ដោយប្តេជ្ញាថានឹងដើរលើទីក្រុងមូស្គូ និងដោះស្រាយជាមួយអ្នកទទួលខុសត្រូវ និងព្រមានយោធាឱ្យនៅឆ្ងាយពីគាត់។

Surovikin ដែលជាឧត្តមសេនីយកងទ័ពអាកាសត្រូវបានដាក់ឱ្យទទួលបន្ទុកប្រតិបត្តិការនៅអ៊ុយក្រែនក្នុងខែតុលាឆ្នាំ ២០២២ ដោយមើលការខុសត្រូវលើការដាក់ពង្រាយកងទ័ពរុស្សីឡើងវិញនៅក្នុងតំបន់ Kherson ។ នៅក្នុងខែមករាឆ្នាំនេះ លោកបានក្លាយជាអនុប្រធានរបស់ឧត្តមសេនីយ៍ Valery Gerasimov ដែលជាប្រធានអគ្គសេនាធិការរុស្ស៊ី និងជាមេបញ្ជាការប្រតិបត្តិការបច្ចុប្បន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង