អាម៉េរិក៖ កប៉ាល់ TITANIC គឺជាកប៉ាល់ទេសចរណ៍លំដាប់អន្តរជាតិមួយដែលបានលិចនៅកណ្តាលមហាអាសមុទ្រអាត្លង់តិចដែលសម្លាប់មនុស្សជាង ១៥០០នាក់ គិតមកដល់ពេលបច្ចុប្បន្ននេះគឺកប៉ាល់នេះមានអាយុកាល១១១ឆ្នាំហើយ។ ក្នុងខួប ១១១ឆ្នាំនេះមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីចុះទៅមើលសាកសពនៃកប៉ាល់ទីតានិចដែលធ្វើឲ្យមានការសោកសង្រេកយ៉ាងខ្លាំងសម្រាប់ពិភពលោកទាំងមូល។
កប៉ាល់យក្សទីតានិចបញ្ចប់ការសាងសង់ក្នុងឆ្នាំ ១៩១១ ផលិតដោយក្រុមហ៊ុន White Star line ដែលជាក្រុមហ៊ុនរបស់អាម៉េរិកមានទីតាំងក្នុងចក្រភពអង់គ្លេស កប៉ាល់យក្សនេះមានទម្ងន់៤៦,០០០តោន បណ្តោយប្រមាណជាង ២៦៩ម៉ែត្រ ទទឹង ៥៣ម៉ែត្រ និងកម្ពស់ ៥៣ម៉ែត្រដែលបានដឹកអ្នកដំណើរ ៣៣២០នាក់។
នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩១២ កប៉ាល់ TITANIC បានដឹកអ្នកដំណើរចេញពីចក្រភពអស់គ្លេស ទៅអាម៉េរិក ដោយមានដំណើរសរុប២២៤០នាក់។តែជាអកុសល កប៉ាលនេះ ត្រូវបានលិចដោយសារតែបុកផ្ទាំងទឹកកកក្នុងមហាសមុទ្រអាត្លង់ទិច បាត់បង់ជីវិតមនុស្សជាង ១៥០០នាក់ ជាសោកនាដកម្មដ៏រន្ធត់។
ខ្មោចនៃកប៉ាល់ទីតានិច ត្រូវបានអ្នកអ្នកជំនាញអាម៉េរិករកឃើញរូបរៀងក្នុងឆ្នាំ ១៩៨៥ និង ផ្តិតរូបភាពនៃសាកសពទីតានិចដែលពោពេញទៅស្នាមច្រេះ និងមានវត្ថុតម្លៃមួយចំនួនជាប់ក្នុងកប៉ាល់។ឆ្នាំ១៩៨៧ លោក Jame Camerons អ្នកដឹកនាំសម្តែងរឿងសញ្ជាតិកាណាដាផលិតចេញជាសាច់រឿង ចំណាយថវិការផលិតរហូតដល់ជាង ២០០លានដុល្លារ ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញពិភពលោក រហូតមានក្រុមហ៊ុនទេសចរណ៍ដឹកអ្នកដំណើរទៅទស្សនា សាកសពកប៉ាល់ទីតានិច ។
មហាសេដ្ឋីមួយចំនួនក្នុងពិភពលោកនៅតែចង់ឃើញទិដ្ឋភាពនៃសាកសពនៃកប៉ាល់ទីតានិចនេះផ្ទាល់រហូតដល់មានអ្នកសុខចិត្តចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីទៅទស្សនា។នៅថ្ងៃទី១៨ មិថុនា មនុស្សចំនួន៥នាក់ មានមហាសេដ្ឋីផង ធ្វើដំណើរពីផ្ទៃទឹករហូតដល់បាតសមុទ្រជម្រៅជាង ៤០០០ម៉ែត្រ ជាមួយកូននាវាមុជទឹក ទីតាន TITAN របស់ក្រុមហ៊ុន Ocean Gate ដែលគេស្គាល់ថាជាក្រុមហ៊ុនបម្រើសេវាកម្មដឹកអ្នកដំណើរទៅទស្សនានៅបាតសមុទ្រ។
ជាអកុសល អ្នកទាំង៥នាក់ ត្រូវបានបាត់បង់ជីវិត ដោយសារផ្ទុះនាវាព្រោះសម្ពោធទឹកខ្លាំង ខណៈសាកសពរកមិនឃើញ។ការស្លាប់នេះ ចំពេលខួប១១១ឆ្នាំដែលកប៉ាល់ ទីតានិច លេច។
ការស្លាប់នេះអ្នកខ្លះថាដោយសារតែបញ្ហាបច្ចេកទេសនៃអ្នកផលិតកប៉ាល់ ហើយខ្លះទៀតសន្មត់ថា ជាបណ្តាសារកន្លងមក ឬជាកន្លែងជើងកបក៏មាន។ តើនឹងមានអ្វីបន្តកើតមានជាមួយសពកប៉ាល់ ទីតានីច នេះនាពេលខាងមុខ?