ភ្នំពេញ៖ យុវតី មួយគា ជាក្មេងស្រីនៅក្នុងអង្គការមូលនិធីកុមារកម្ពុជា បានសម្រេចក្ដីស្រមៃ ឈ្នះអាហារូបករណ៍ SHE CAN ទៅសិក្សានៅសហរដ្ឋអាម៉េរិក។ យុវតីរូបនេះ បានលឺជាលើកដំបូងអំពី SHE-CAN នៅថ្នាក់ទី៩ ហើយបានសុបិនចង់ទទួលបានអាហារូបករណ៍តាំងពីពេលនោះមក។
យុវតី មួយគា បានឲ្យដឹងថា ខ្លួនតែងតែចង់ទៅសិក្សានៅបរទេស ជាពិសេសនៅសហរដ្ឋអាម៉េរិក ហើយវាមិនគួរឱ្យជឿសម្រាប់ខ្លួន ដែលបានអាហារូបករណ៍ SHE CAN ព្រោះវាប្រកួតប្រជែងខ្លាំង។ នេះគឺជាឱកាសមាសសម្រាប់ខ្លួន ដែលបានការអប់រំខ្ពស់ដើម្បីត្រលប់មកជួយប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យថែទាំសុខភាព។
គួរបញ្ជាក់ថា អាហារូបករណ៍ SHE CAN ជាកម្មវិធីភាពជាអ្នកដឹកនាំដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងផ្តល់ជូននិស្សិតស្រីកម្ពុជានូវអាហារូបករណ៍ពេញលេញដល់មហាវិទ្យាល័យកំពូលរបស់សហរដ្ឋអាមេរិក៕