Cctimesw1140xh150cm copy

លោក Scott Nesson កែប្រែតំបន់«ដីកខ្វក់»ទៅជាសួនបន្លែធម្មជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក Scott Nesson បានកែប្រែកន្លែងគំនរសម្រាមមានធូលីហុយច្រើនទៅជាសួនបន្លែមួយ សម្រាប់ការដំាដំណាំដែលមានការចូលរួមដាំពីកុមារ និង ប្រជាជនរស់នៅក្នុងភូមិ ហើយបន្លែធម្មជាតិទាំងអស់នោះ នឹងធ្វើការចែកចាយជួនសហគមន៍កាត់បន្ថយការចំណាយខាងក្រៅ។

លោក Scott Nesson បានគូសបញ្ជាក់ថា លោកធ្លាប់បានដើរកាត់លើ«ដីដ៏កខ្វក់» ច្រើនលើកច្រើនសារមកហើយ ហើយរយៈពេលប្រហែល១៨ខែមុន លោកធ្លាប់គិតថា លោកនឹងដោះស្រាយបញ្ហាដែលមានដីកខ្វក់នេះជាមិនខាន។

លោកក៏បានធ្វើការជាមួយនឹងអ្នកជំនាញខាងរុក្ខជាតិ និង ដីម្នាក់ដែលមានឈ្មោះថា ហ្វ្រេសឺរ ដើម្បីអាចផ្លាស់ប្តូរដីនេះទៅជាសួនបន្លែសម្រាប់សហគមន៍ និង អ្នកភូមិក្នុងការលំហែកាយ រួមទាំងអាចដាំដំណាំនៅក្នុងផើងនៅក្នុងសួនបន្លែងនេះផងដែរ។

បើតាមលោក Scott Nesson ការកែប្រែដីដ៏កខ្វក់នេះទៅជាសួនបន្លែបែបនេះ បានធ្វើឱ្យប្រជាជនអាចដាំដំណាំគ្រប់ប្រភេទ សម្រាប់បរិភោគផ្ទាល់ខ្លួន ឬ លក់ដើម្បីទទួលបានប្រាក់កម្រៃ។ បន្ថែមពីនេះ ការកែប្រែបែបនេះ នឹងធ្វើឱ្យអ្នក​ភូមិនៅទីនេះមានអារម្មណ៍ប្រៀបដូចជា នៅជនបទដែលអាចរស់នៅបែបធម្មជាតិ និងអាចដាំដំណាំមិនថានៅលើដីទីក្រុងនោះទេ។

លោក Scott Nesson បានសង្កត់ធ្ងន់ថា អ្វីដែលលោកមិនធ្លាប់នឹកស្មានដល់នោះ គឺថាក្មេងៗនៅទីនេះចូលចិត្តដាំរុក្ខជាតិ និង ថែសួនខ្លាំងណាស់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង