681 ezgif.com resize
Moneygramott moi1280x163px

លោក ហ៊ុន ម៉ានី៖«វិសោធនកម្មច្បាប់បោះឆ្នោត»បង្កើនទំនុកចិត្តកាន់តែខ្ពស់ជូនម្ចាស់ឆ្នោត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី ២៣ មិថុនានេះ បានបើកសម័យប្រជុំ លើកទី៩ នីតិកាលទី៦ ដោយសម្រេចអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេង១១១ លើ ១១១ សំឡេង។លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រវ័យក្មេងក្នុងរដ្ឋសភាកម្ពុជា បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការបញ្ជាក់ឡើងវិញ នូវការទទួលខុសត្រូវ និង គុណសម្បត្តិរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួននៅថ្ងៃនេះ លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រវ័យក្មេងក្នុងរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការបញ្ជាក់ឡើងវិញនូវការទទួលខុសត្រូវ និងគុណសម្បត្តិ ដែលបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវមាន សម្រាប់បង្ហាញពីការជឿជាក់លើប្រព័ន្ធប្រជាធិបតេយ្យ និង នីតិរដ្ឋ នៃប្រទេសរបស់ខ្លួន ដោយមិនបានដកហូត ឬរឹតបន្តឹងសិទ្ធិជាមូលដ្ឋានណាមួយឡើយ។

បើតាមលោក ហ៊ុន ម៉ានី ផ្ទុយមកវិញ វិសោធនកម្មនាពេលនេះ ជាការបង្កើនទំនុកចិត្តកាន់តែខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ចំពោះបេក្ខភាព ដែលឈរឈ្មោះជាតំណាងរបស់ខ្លួន។ ជាងនេះទៅទៀត ការធ្វើវិសោធនកម្មនេះ ក៏នឹងចូលរួមចំណែកក្នុងការធានាភាពរលូន និងការជឿទុកចិត្តបាន នៃដំណើរការបោះឆ្នោត និងក៏ដូចជាការឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីភាពចាស់ទុំរបស់កម្ពុជា ជានីតិរដ្ឋ។

គួរបញ្ជាក់ថា រដ្ឋសភាកម្ពុជា នៅថ្ងៃទី២៣មិថុនានេះ បានបើកសម័យប្រជុំ លើកទី៩ នីតិកាលទី៦ ដោយសម្រេចអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេង ១១១ លើ ១១១ សំឡេង។ វិសោធនកម្មច្បាប់បោះឆ្នោត គឺមានការចែងថ្មី ពាក់ព័ន្ធនឹងអ្នកដែលមិនទៅបោះឆ្នោត មានន័យថា អ្នកមិនទៅបោះឆ្នោត និង មិនអាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ នៅពេលចង់ធ្វើនយោបាយ៕

Khcct banner

អត្ថបទទាក់ទង