681 ezgif.com resize
Moneygramott moi1280x163px

រដ្ឋសភាអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្តីពី«វិសោធនកម្មច្បាប់បោះឆ្នោត»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី២៣មិថុនានេះ បានបើកសម័យប្រជុំ លើកទី៩ នីតិកាលទី៦ ដោយសម្រេចអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដោយសំឡេង ១១១ លើ ១១១ សំឡេង។ វិសោធនកម្មច្បាប់បោះឆ្នោត គឺមានការចែងថ្មី ពាក់ព័ន្ធនឹងអ្នកដែលមិនទៅបោះឆ្នោត មានន័យថា អ្នកមិនទៅបោះឆ្នោត និង មិនអាចមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតបានទេ នៅពេលចង់ធ្វើនយោបាយ។

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី ២៣ មិថុនានេះ រដ្ឋសភាជាតិកម្ពុជា បានបើកសម័យប្រជុំ លើកទី៩ នីតិកាលទី៦ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាចំនួន១១១រូប បានសម្រេចអនុម័តទាំងស្រុង លើសេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ជាផ្លូវការ។

សេចក្ដីព្រាងច្បាប់ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង លើកកម្ពស់ការទទួលខុសត្រូវរបស់អ្នកដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។

សេចក្ដីព្រាង នៃវិសោធនកម្មច្បាប់បោះឆ្នោត គឺមាន៨មាត្រា។ សេចក្ដីព្រាងនេះ គឺមានសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអ្នកឡើងការពារ។ នៅចុងបញ្ចប់នៃកិច្ចពិភាក្សាសេចក្ដីព្រាងនេះ សភាទាំងមូលបានយល់ព្រមទទួលយកខ្លឹមសារសេចក្ដីព្រាង ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោតទាំងស្រុង ដោយសំឡេង១១១។

សូមជម្រាបថា សេចក្ដីព្រាងខាងលើនេះ ចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕


Khcct banner

អត្ថបទទាក់ទង