Cctimesw1140xh150cm copy

ភរិយាអ្នកជាប់ក្នុងកប៉ាល់Titan ជាចៅអ្នកដែលបានស្លាប់ក្នុងព្រឹត្តិការណ៍Titanic

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

អាម៉េរិក៖ លោកស្រី Wendy Rush ប្រពន្ធរបស់CEO ក្រុមហ៊ុន OceanGate Stockton Rush ដែលជាអ្នកបើកយាន្តមុជទឹក Titan ដែលកំពុងបាត់ខ្លួននៅក្នុងបាតសមុទ្រ អំឡុងពេលទៅទស្សនាសាកសពកប៉ាល់ Titanic គឺជាចៅតួតរបស់លោក Isidor Straus និងលោកស្រី Isida Straus ដែលជាជនរងគ្រោះប្ដីប្រពន្ធដែលបានស្លាប់ក្នុងការលិចកប៉ាល់ Titanic កាលពីឆ្នាំ ១៩១២។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាម៉េរិក The New York Times បានចុះផ្សាយ។

លោក Stockton Rush ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥ នាក់នៅក្នុងនាវាមុជទឹក ដែលបានបាត់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីបានបាត់បង់ទំនាក់ទំនងជាមួយក្រុមការងារនៅលើផ្ទៃទឹកក្រោយពីនាវា Titan បានសម្រុកចូលទៅក្នុងបាតសមុទ្រអាត្លង់ទិចដើម្បីទស្សនានៃសាកសពកប៉ាល់ទីតានិច ។ នាវានេះត្រូវបានបំពាក់ដោយការផ្គត់ផ្គង់ខ្យល់សង្គ្រោះបន្ទាន់ដែលមានរយៈពេល ៩៦ ម៉ោង ។កាលពីម្សិលមិញ យន្តហោះដែលកំពុងស្វែងរកនាវាមុជទឹកបានរកឃើញសំឡេង "បុក" នៅជិតតំបន់ដែលវាបានបាត់ ខណៈប្រតិបត្តិការស្វែងរកនេះកំពុងតំណើរការបើទោះបីជាគ្មានសង្ឃឹមក៏ដោយ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង