Cctimesw1140xh150cm copy

ចិនថ្កោលទោសបៃ ដិន ក្រោយហៅលោកស៊ីថាជា«ជនផ្តាច់ការ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប៉េកាំង៖ ក្រសួងការបរទេសចិនបានថ្កោលទោសការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិនដែលហៅប្រមុខប្រធានាធិបតីចិន លោក ស៊ីជិនភីងថាជា "ជនផ្តាច់ការ" ប្រទេសចាត់ទុកសំដីរបស់លោកបៃដិនជាការ "ការញុះញង់នយោបាយដោយបើកចំហ"។

ថ្លែងនៅឯកម្មវិធីក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ លោក បៃ ដិន បាននិយាយថា លោក ស៊ី បានខឹងសម្បារចំពោះឧប្បត្តិហេតុមួយនៅក្នុងខែកុម្ភៈ នៅពេលដែលបាឡុងចារកម្មរបស់ចិន ត្រូវបានបាញ់ដោយសហរដ្ឋអាម៉េរិកក្រោយពីចូលទៅស៊ើបការសំងាត់ក្នុងប្រទេសអាម៉េរិក។

ការអត្ថាធិប្បាយរបស់លោកធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងក្នុងគោលបំណងបង្កើតខ្សែទំនាក់ទំនងឡើងវិញ ដើម្បីជៀសវាងជម្លោះរវាងមហាអំណាចពិភពលោកទាំងពីរ។

លោក Biden បាននិយាយថា “ហេតុផលដែលលោក Xi Jinping មានការខឹងសម្បារយ៉ាងខ្លាំងចំពោះពេលដែលអាម៉េរិកបាញ់ផ្លោងបាឡុងរបស់ចិនហើយធ្លាក់ជាមួយប្រអប់ចំនួនពីរដែលជាបករណ៍ចារកម្មរបស់ចិន បៃដិនសង្គត់ធ្ងន់ថា នោះគឺជាការអាម៉ាស់ដ៏ធំសម្រាប់ជនផ្តាច់ការ នៅពេលដែលខ្លួនគេមិនដឹងថាមានអ្វីកើតឡើង"។

ចំណែកក្រសួងការបរទេសក្រុងប៉េកាំងបានហៅការលើកឡើងរបស់លោក Biden ថាជារឿងគួរឲ្យអស់សំណើច។ លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា "ការកត់សម្គាល់ពាក់ព័ន្ធរបស់ភាគីអាម៉េរិកគឺគួរឱ្យអស់សំណើចបំផុត និងគ្មានការទទួលខុសត្រូវ ពួកគេបំពានយ៉ាងធ្ងន់ធ្ងរលើការពិតជាមូលដ្ឋាន ពិធីសារការទូត និងសេចក្តីថ្លៃថ្នូរនយោបាយរបស់ប្រទេសចិន" ។ លោកស្រីបានបន្ថែមថា៖ «ចិនមិនពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ បៃ ដិន និងប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ»។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន

មន្រ្តីនៃសេតវិមានបានឲ្យដឹងថាដំណើរទស្សនកិច្ច Blinken ទៅកាន់ប្រទេសចិន "បានធ្វើឱ្យមានវឌ្ឍនភាពខ្លះ" ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទីក្រុងវ៉ាស៊ីនតោននៅតែមាន "ការរំពឹងទុកក្នុងការកសាងមិត្តភាពជាមួយចិនឡើងវិញ"៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង