Cctimesw1140xh150cm copy

ចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្តដំឡើងឡើងវិញ បន្ទាប់ពីជួសជុលរួចរាល់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំឡើងចម្រឹងបង្អួចនៅរួតទី២នៃប្រាសាទអង្គរវត្ត បន្ទាប់ពីបានចាប់ផ្តើមជួសជុល កាលពីដើមខែមេសា កន្លងទៅ។ ចម្រឹងបង្អួចដែលបានដំឡើងនេះ ធ្វើពីថ្មភក់មានទម្ងន់ជាង ៥០-៦០គីឡូក្រាម កម្ពស់ជាង១.៧២ម៉ែត្រ ធ្លាប់ទទួលរងការខូចខាតធ្ងន់ធ្ងរ និង ជ្រុះធ្លាក់នៅរាយប៉ាយជាយូរមកហើយ។

ចម្រឹងបង្អួចធ្វើពីថ្មភក់ទាំងនេះ ចាប់ផ្តើមជួសជុល កាលពីដើមខែមេសា ឆ្នាំ២០២៣ មកម៉្លេះ។ ការងារជួសជុលនេះ ចាប់ផ្តើមឡើងតាំងពីការដើរប្រមូលបំណែកតូចធំរបស់ចម្រឹងបង្អួចដើម្បីយកមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ។ ចំណែកបច្ចេកទេស និងការជួសជុលមានដូចជា ការបោសសម្អាត ការដកជាតិអំបិលចេញ ការបិទកាវ ការបិទបាយអរ ជាដើម។

លោក សយ សុភារិន្ទ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត មានប្រសាសន៍ថា ការជួសជុលចម្រឹងបង្អួចធ្វើពីថ្មភក់នៅរួតទី២ នៃប្រាសាទអង្គរវត្តនេះ អនុវត្តន៍ដោយក្រុមអ្នកជំនាញ ព្រមទាំងប្រើបច្ចេកទេសជួសជុលសមស្របទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាព យូរអង្វែងតទៅមុខទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង