681 ezgif.com resize
Moneygramott moi1280x163px

ក្រុងព្រះសីហនុនឹងមានការតភ្ជាប់«អគ្គិសនីពីបាតសមុទ្រទៅកាន់កោះរ៉ុង»ជាលើកដំបូង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ នៅថ្ងៃទី២១មិថុនានេះ បានប្រកាសដាក់សម្ពោធគម្រោងតភ្ជាប់អគ្គិសនីពីក្រោមបាតសមុទ្រទៅកាន់កោះរ៉ុងជាលើកដំបូង។ ការដាក់សម្ពោធសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់ជាតិនេះ គឺដើម្បីផ្គត់ផ្គង់អគ្គិសនីជូនលំនៅដ្ឋានពលដ្ឋ និង បណ្តាសណ្ឋាគារ ផ្ទះសំណាក់ តំបន់ទេសចណ៍ ពាណិជ្ជកម្ម នៅលើកោះរ៉ុងទាំងមូល ឱ្យបានប្រើប្រាស់ថាមពលអគ្គិសនីពីបណ្តាញជាតិ ដែលមានតម្លៃសមរម្យ។

គម្រោងនេះ គ្រោងសាងសង់ខ្សែបណ្តាញបញ្ជូនរង តាមរយៈខ្សែបណ្តាញតង់ស្យុង ២២ គីឡូវ៉ុល និង ៣៥ គីឡូវ៉ុល និង ខ្សែកាបកប់ក្រោមបាតសមុទ្រ ដែលជាប្រវត្តិសាស្ត្រទៅតំបន់ខាងលើ ដែលត្រូវចំណាយថវិកាសរុបចំនួន ១០,៤៤លានដុល្លា មានខ្សែបណ្តាញតង់ស្យុងមធ្យមសរុប ៨២,១៥ គីឡូម៉ែត្រ ក្នុងនោះរួមមាន ខ្សែបណ្តាញអាកាសមានប្រវែងសរុបប្រមាណ ៤៩,៦២ គីឡូម៉ែត ខ្សែបណ្តាញកប់ដីមានប្រវែងសរុបប្រមាណ ១១,៥១ គីឡូម៉ែត្រ និង ខ្សែបណ្ដាញកប់ក្រោមបាតសមុទ្រ ប្រវែងសររុបប្រមាណ ២១,០២ គីឡូម៉ែត្រ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានផ្តល់កម្ចីវិនិយោគមុន ៥លានដុល្លារ សម្រាប់ថ្លៃសាងសង់ តាមរយៈធនាគារវីង (WING BANK (CAMBODIA) PLC) ដោយគ្មានការប្រាក់សម្រាប់ទូទាត់មួយផ្នែកធំនៃគម្រោងខាងលើ ដោយសងរំលោះ ក្នុងទឹកប្រាក់ ១លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ ឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង