681 ezgif.com resize
Swift cc time

ទិវាយោគៈអន្ដរជាតិលើកទី៩ រៀបចំនៅតំបន់អង្គរ មានអ្នកចូលរួមជាច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានប្រារព្ធទិវាយោគៈអន្ដរជាតិលើកទី៩ នៅបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំ។ ទិវាយោគៈនៅឆ្នាំនេះមានអ្នកចូលរួមផុសផុល ភាគច្រើនជាសិស្ស ដែលពួកគេមកពី សាលារៀននៅក្នុងក្រុងសៀមរាប។

ក្នុងទិវានោះមាន វត្តមានលោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា តំណាងស្ថាប័នអាជ្ញាធរជាតិអប្សរា បានចូលរួមជាគណៈអធិបតី និងហាត់យោគៈ ក្នុងទិវាយោគៈអន្ដរជាតិលើកទី៩ ព្រមទាំងវត្តមានលោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។


Khcct banner

អត្ថបទទាក់ទង