ភ្នំពេញ៖ The SEED នឹងរៀបចំកិច្ចពិភាក្សាលើកទី ៦ លើប្រធានបទ “ឥទ្ធិពលអំណាចទន់មកលើគោលនយោបាយការបរទេស” នៅថ្ងៃសៅរិ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០- ដល់ ១២:០០ ថ្ងៃត្រង់នៅសកលវិទ្យាល័យ Paragon International University។
កិច្ចពិភាក្សាអំពី“ឥទ្ធិពលអំណាចទន់មកលើគោលនយោបាយការបរទេស” មានការសម្របសម្រួលដោយ លោក ហ៊ុយ បញ្ញាវ័ន្ដ ប្រធាន The SEED Cambodia និងវាគ្មិនចំនួន ៣ រូប ដែលមានសាស្ត្រចារ្យនៅវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈគឺ លោក ស្រី ហ៊ឹម សុធារ័ត្ន កញ្ញា តាន់ ច័ន្ទណារ័ត្ន និង លោក ហ៊ឹម រស្មី ដែលជាអ្នកស្រាវជ្រាវមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ និងគ្រូឧ្ទេសនៅវិទ្យាស្ថានសិក្សាអន្តរជាតិនិងគោលនយោបាយសាធារណៈ។
កិច្ចពិភាក្សានេះត្រូវបានបង្កើតឡើងដោយមានគោលបំណងក្នុងការ បង្កើនការយល់ដឹងពាក់ព័ន្ធទៅនឹងអំណាចទន់និងនយោបាយការបរទេសពង្រឹងនិងកសាងជំនាញទន់របស់យុវជន និងវឌ្ឍសមត្ថភាពរបស់យុវជនក្នុងការប្រើប្រាស់អំណាចទន់និងនយោបាយការបរទេសឱ្យបានត្រឹមត្រូវ។
ប្រសិនបើមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈ https://forms.gle/Us77sVyyVsA3e6xW8 ដោយមិនមានការគិតថ្លៃអ្វីទាំងអស់។
បន្ថែមពីនេះទៅទៀត កិច្ចពិភាក្សានេះនឹងមានការជជែកអំពីប្រធានបទសំខាន់មួយចំនួនដូចជា
- ទិដ្ឋភាពរួមនៃឥទ្ធិពលរបស់អំណាចទន់និងនយោបាយការបរទេស
- កំណើនឥទ្ធិពលរបស់អំណាចទន់ក្រោមរួមភាពជាកីឡា សិល្បៈ វប្បធម៌ ការកម្សាន្ដ ការសិក្សា ដែលជាចំណងភ្ជាប់ទំនាក់ទំនងប្រទេសនីមួយៗឱ្យកាន់តែមានភាពជិតស្និត
- សារៈសំខាន់នៃអំណាចទន់លើគោលនយោបាយនិងការសម្រេចិត្ដរបស់រាជរដ្ឋាភិបាល
- ការចូលរួមរបស់អំណាចទន់ក្នុងវិស័យឌីជីថលនៅក្នុងការលើកកម្ពស់នយោបយាការបរទេសនិងការទូត
- ការប្រកួតប្រជែងអំណាចទន់បង្កើនភាពតានតឹងនៅក្នុងនយោបាយការបរទេស។
គួរបញ្ជាក់ផងដែរថា The SEED Cambodia គឺជាកូនកាត់រវាងអ្នកសារព័ត៌មាននិងមជ្ឈមណ្ឌលស្រាវជ្រាវ ដែលធ្វើការវិភាគលើព្រឹត្តិការណ៍ពិភពលោក និងជាថងប្រាជ្ញាសម្រាប់សាធារណជនដកស្រង់ចំណេះដឹងនិងតាមដានព្រឹត្តិការណ៍ពិភពលោក។ នៅរយៈពេល ៣ ឆ្នាំកន្លងមកនេះ The SEED សម្រេចបានការចេញផ្សាយអត្ថបទចំនួន ២៥០ និងមានចំនួនអ្នកអានលើសពី ៤០ ម៉ឺននាក់នៅក្នុងគេហទំព័រផ្លូវការ www.theseedcambodia.com។ ស្របគ្នានេះ The SEED ក៏បានរៀបចំកិច្ចពិភាក្សាក្រោមគម្រោង EDUHelp ចំនួន ៥ ដែលមានអ្នកចូលរួមសរុបជិត ៥០០ នាក់ និងផ្ដល់ជូនថ្នាក់បំប៉នទាក់ទងនឹងជំនាញទំនាក់ទំនងអន្តរជាតិនិងសេដ្ឋកិច្ច ដោយឥតគិតថ្លៃ។