Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រដ្ឋាភិបាលចេញអនុក្រឹត្យបន្តសុពលភាពអត្តសញ្ញាណប័ណ្ណដើម្បីការបោះឆ្នោតខាងមុខ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២០ មិថុនា បានចេញអនុក្រឹត្យស្ដីពីការ បន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ តាមសំណើរបស់ក្រសួងមហាផ្ទៃ។

អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពីការបន្ដសុពលភាពអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាពប្រើប្រាស់ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ហើយមានវិសាលភាព អនុវត្តរហូតដល់ថ្ងៃប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង