Cctimesw1140xh150cm copy

កូរ៉េខាងជើងចាត់ទុកដំណើរទស្សនកិច្ចអាម៉េរិក គឺជាដំណើរសុំទាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំរបស់កូរ៉េខាងជើង លោក គឹម ជុងអ៊ុន

ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះបានរិះគន់ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken ទៅកាន់ទីក្រុងប៉េកាំង ថាជា "ដំណើរសុំទាន" ដើម្បីបន្ធូរបន្ថយភាពតានតឹងជាមួយចិន ក្រោយពីការបរាជ័យនៃគោលនយោបាយរបស់ខ្លួន។

បើតាមមេដឹកនាំរបស់កូរ៉េខាងជើង គឺលោកគឹមជុងអ៊ុន បានឲ្យដឹងថានៅឯការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយរវាងសហរដ្ឋអាម៉េរិក និងចិន ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden ចូលកាន់តំណែងមក លោក Blinken និងប្រធានាធិបតីចិន Xi Jinping បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ហើយបានយល់ព្រមដើម្បីរក្សាស្ថិរភាពនៃការប្រកួតប្រជែងដ៏ខ្លាំងក្លារបស់ពួកគេ ដើម្បីកុំឱ្យមានជម្លោះ។ មេដឹកនាំរូបនេះក៏បានចាត់ទុកថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាម៉េរិក ទៅកាន់ប្រទេសចិនគឺជាដំណើរទស្សនកិច្ចសុំទាន និងសម្របសម្រួលគោលនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។

ចំណែកលោក Blinken បាននិយាយបន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃចន្ទថា លោកបានជំរុញឱ្យប្រទេសចិនលើកទឹកចិត្តកូរ៉េខាងជើងឱ្យបញ្ឈប់ការបាញ់មីស៊ីល ខណៈដែលទីក្រុងប៉េកាំងមាន "ជំហរតែមួយគត់" ដើម្បីជំរុញទីក្រុងព្យុងយ៉ាងឱ្យចូលរួមក្នុងកិច្ចសន្ទនា។

លោក Daniel Kritenbrink ជំនួយការរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ដើម្បីជម្រាបជូនមន្ត្រីទីក្រុងសេអ៊ូល អំពីកិច្ចពិភាក្សាពីរថ្ងៃនៅក្នុងប្រទេសចិន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង