Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

សំបុកសត្វត្រដក់តូច១៦សំបុកភ្ញាស់ដោយជោគជ័យ ខណៈ១សំបុកទៀតបរាជ័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា

កម្ពុជា៖ រដូវកាលពងកូនរបស់សត្វត្រដក់តូចក្នុងឆ្នាំ២០២២ត្រូវបានបញ្ចប់ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានកត់ត្រានិងតាមដាន់សំបុកសត្វត្រដក់តូចបានចំនួន១៧សំបុក នៅដែនជម្រកសត្វព្រៃលំផាត់។ ក្នុងនោះ១៦សំបុកទទួលបានជោគជ័យដោយមានកូនចំនួន២៧ក្បាល ខណៈ១សំបុកទៀតទទួលបរាជ័យដោយយើងមិនដឹងមូលហេតុ។

បើតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា ត្រដក់តូចកសាងសំបុកជាបណ្តុំឬបន្ទាយ និងសំគាល់ថាបន្ទាយពងកូនសត្វនេះនៅដែនជម្រកសត្វព្រៃលំផាត់ដែលធំជាងគេមានដល់៦សំបុក។ លទ្ធផលនៃការអង្កេតតាមដាននេះបង្ហាញថាដែនជម្រកសត្វព្រៃគឺជាទីជម្រកដ៏សំខាន់មួយដែលផ្តល់ការរស់រានរបស់សត្វត្រដក់តូចដែលកំពុងរងគ្រោះជាលក្ខណសកលនេះ។

គួរបញ្ជាក់ថា ក្រោមការគាំទ្រពីអង្គការជីវិតសត្វស្លាបអន្តរជាតិ និង USAID Morodok Baitang-មរតកបៃតង ដែនជម្រកសត្វព្រៃលំផាត់ ជាទីតាំងដែលអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថានកំពុងដំណើរការអនុវត្តគម្រោងឥណទានកាបូនក្នុងគោលបំណងការពារព្រៃឈើ សត្វព្រៃនិងជីវ:ចម្រុះព្រមទាំងលើកកំពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន៕

រូបភាព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា
រូបភាព៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង