681 ezgif.com resize
Swift cc time

កម្ពុជា៤.០រៀបចំវគ្គសិក្សាខ្លីស្ដីពី«អក្ខរកម្មឌីជីថល»រយៈពេល ២៦ម៉ោង ដោយឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ មជ្ឈមណ្ឌលកម្ពុជា៤.០ រៀបចំវគ្គសិក្សាខ្លី «វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល» សិក្សាដោយឥតគិតថ្លៃ សម្រាប់សាធារណជនទូទៅ។ វគ្គសិក្សានេះមានរយៈពេល ២៦ម៉ោង ដោយសិក្សាលើ ៩មុខវិជ្ជា នៅអគារ The Kampus។ ការសិក្សានេះ ចាប់ផ្ដើមចូលរៀននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ តទៅ។ ចំណែកការចុះឈ្មោះសិក្សា ឈប់ទទួលការចុះឈ្មោះចូលរៀន ត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៧យប់។

វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល នឹងសិក្សាទៅលើ សេចក្ដីផ្ដើមអំពីការធ្វើទីផ្សារ, ការសិក្សាអំពីទីផ្សារ (Market Research), ការសរសេរ ឬរចនាពាក្យ និងរូបភាពសម្រាប់ផ្សាយពាណិជ្ជកម្ម (Copy Writing), ការធ្វើទីផ្សារតាមរយៈបណ្ដាញហ្វេសប៊ុក (Facebook Marketing), ការបង្កើនប្រសិទ្ធភាពនៃម៉ាស៊ីនស្វែងរក (Search Engine Optimization), ការធ្វើទីផ្សារតាមរយៈសារអេឡិចត្រូនិក (Email Marketing), ការធ្វើទីផ្សារតាមរយៈយូធ្យូប (YouTube Marketing), Communication Strategy និង ការធ្វើទីផ្សារតាមរយៈបណ្ដាញអ៊ីនស្តារក្រាម (Instagram Marketing)។

វគ្គបណ្ដុះបណ្ដាលនេះ សិក្សារយៈពេល ៣ សប្ដាហ៍ (រៀងរាល់ថ្ងៃចុងសប្ដាហ៍) ដោយចាប់ផ្ដើមចូលរៀននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។ សម្រាប់ការចុះឈ្មោះចូលរៀន សូមចុចទីនេះ https://bit.ly/3JmAkKA។ ចុចទីនេះ ដើម្បីចុះឈ្មោះចូលរៀន https://bit.ly/3JmAkKA ។

ការទទួលសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលនេះមានចំនួនកំណត់

ព័ត៌មានបន្ថែម៖

ទូរស័ព្ទ៖ ០១២ ៦២៨ ៦៦៥

អ៊ីម៉ែល៖ [email protected]


Khcct banner

អត្ថបទទាក់ទង