Cctimesw1140xh150cm copy

រលកកម្តៅ«សម្លាប់ពលរដ្ឋឥណ្ឌា»ជាង ១៧០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ឥណ្ឌា៖ សីតុណ្ហភាពកើនឡើងខ្លាំងបានធ្វើឱ្យមនុស្សជាង ១៧០ នាក់បានស្លាប់នៅក្នុងរដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ពលរដ្ឋឥណ្ឌាជាច្រើនរយនាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យសង្រ្គោះបន្ទាន់ក្រោយពីរងកម្តៅថ្ងៃក្តៅខ្លាំង ចំពេលនៅក្នុងមន្ទីពេទ្យខ្វះខាតឧបករណ៍សង្រ្គោះផ្សេងៗ និងដាច់ចរន្តអគ្គិសនី និងទឹកបានបណ្តាលឲ្យសភាពរបស់ជនរងគ្រោះអាក្រក់ៗរហូតដល់បាត់បង់ជីវិត។

យោងតាមនាយកដ្ឋានឧតុនិយមនៃប្រទេសឥណ្ឌា សីតុណ្ហភាពនាពេលថ្មីៗនេះបានបន្តកើនឡើងលើសពីមធ្យមភាគ ដោយខ្ពស់បំផុតឈានដល់ ៤៣.៥ អង្សាសេ។ រដ្ឋាភិបាលឥណ្ឌាបានចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់នៅក្នុងរដ្ឋ Uttar Pradesh និងកន្លែងផ្សេងទៀត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាមន្ត្រីសុខាភិបាល ១១៩ នាក់បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh និង ៤៧ នាក់នៅក្នុងរដ្ឋ Bihar ក្រោយពីកម្តៅកើនឡើងខ្លាំង និងប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋនៅក្នុងតំបន់នោះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង