Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជា នឹងរងឥទ្ធិពលសម្ពាធទាប អាចបណ្តាលឲ្យមានភ្លៀងពីតិចទៅបង្គួរ ពីថ្ងៃទី២១-២៧មិថុនា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងធនធានទឹក នៅថ្ងៃទី២០ មិថុនានេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុថា កម្ពុជា នឹងទទួលនូវឥទ្ធិពលពីជ្រលងនៃសម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យម។ ស្ថានភាណនេះនឹងធ្វើឲ្យកម្ពុជា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២១-២៧មិថុនា។

លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C

- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២-តំបន់ខ្ពង់រាប ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C

- អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ហើយក្រសួងធនធានទឹក អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើង ជាយថាហេតុ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង