681 ezgif.com resize
Moneygramott moi1280x163px

ជប៉ុនផ្តល់កម្ចីជិត២០០លានដុល្លារ​ ដើម្បីកែលម្អផ្លូវជនបទ​ និងផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លើការផ្តល់ឥណទានសម្បទាននូវទឹកប្រាក់ប្រមាណជិត២០០លានដុល្លារ ដើម្បីកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប។

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖

១. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២ លានយ៉ន (ប្រមាណ ១៧២,៩៣ លានដុល្លារអាម៉េរិក) សម្រាប់ការអនុវត្ត “គម្រោងកែលម្អ ការតភ្ជាប់ផ្លូវជនបទ» និង

២. ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.០៨១ លានយ៉េន (ប្រមាណ ១៥,១៨ លានដុល្លារអាម៉េរិក) សម្រាប់ការអនុវត្ត "គម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»។

ការផ្តល់ជំនួយខាងលើ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរ ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនាពេលថ្មីនេះៗបានតម្លើងទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត «ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត៕

Khcct banner

អត្ថបទទាក់ទង