Img 1426
Swift cc time

ក្រុមការងារចុះបញ្ជីដីរដ្ឋត្រួតពិនិត្យការបោះបង្គោលព្រំប្រទល់ក្នុងដែនតំបន់ការពារធម្មជាតិ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កោះកុង៖ ក្រុមការងារចុះបញ្ជីដីរដ្ឋ ខេត្តកោះកុង បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ អណ្ដូងទឹក និងជីខលើ បានពិនិត្យ និងវារយតម្លៃលើការបោះបង្គោលព្រំប្រទល់សរុបចំនួន ១៨០បង្គោល ក្នុងចំណោម ៣១០បង្គោល ដែលគ្របដណ្ដប់លើផ្ទៃក្រឡាដីប្រហែល ៥០ ០០០ហិកតា។

គម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ក្រុមការងាររៀបចំផែនការ ការគ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់បានដឹកនាំ និងសម្របសម្រួល និងក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត សម្រាប់ចុះបញ្ជីដីរដ្ឋ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការបោះបង្គោលព្រំប្រទល់ សម្រាប់ចុះបញ្ជីដីរដ្ឋ ក្នុងដែនតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃតាតៃ ភូមិសាស្ត្រខេត្តកោះកុង។

ជាលទ្ធផល ក្រុមការងារចុះបញ្ជីដីរដ្ឋថ្នាក់ខេត្តកោះកុង បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ អណ្ដូងទឹក និងជីខលើ បានពិនិត្យ និងវារយតម្លៃលើការបោះបង្គោលព្រំប្រទល់សរុបចំនួន ១៨០បង្គោល ក្នុងចំណោម ៣១០បង្គោល ស្នើនឹង ៥៨% នៃផែនការ ដែលគ្របដណ្ដប់លើផ្ទៃក្រឡាដីប្រហែល ៥០ ០០០ហិកតា សម្រាប់ការចុះបញ្ជីដីរដ្ឋ និងចុះបិតផ្សាយផែនទីស្នើសុំចុះបញ្ជីដីរដ្ឋ ក្នុងភូមិសាស្ត្រឃុំត្រពាំងរូង ស្រុកកោះកុង ភូមិសាស្រ្តឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ និងភូមិសាស្ត្រឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង៕


Khcct banner

អត្ថបទទាក់ទង