Img 1426
Swift cc time

សម្តេច ហ៊ុន សែន៖ទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាអត្រាមានការងារធ្វើខ្ពស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភពរូបភាព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ភ្នំពេញ៖ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩.៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។ នេះបើយោងតាមសារលិខិតរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជជីវៈ លើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ។

ប្រភពរូបភាព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

សម្តេច ហ៊ុន សែន បានបញ្ជាក់ក្នុងសារលិខិតថា ដើម្បីឆ្លើយតបទៅនឹង បញ្ហាជំនាញ និងអនាគតនៃការងារ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយសំខាន់ៗជាច្រើនពាក់ព័ន្ធនឹងការពង្រឹងផលិតភាពការងារ និងសមត្ថភាពរបស់យុវជននៅក្នុងការរួមចំណែកក្នុងការពង្រឹងគុណភាពនៃចំណេះដឹងក្នុងការធ្វើការងារដើម្បីត្រៀមលក្ខណៈក្នុងការចាប់យកឱកាសថ្មីៗដើម្បីអភិវឌ្ឍកម្ពុជានាពេលអនាគត។

សម្តេច បានឱ្យដឹងថា ដើម្បីធានាបាននូវការបណ្ដុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានបន្តនៅក្នុងការផ្ដល់អាហារូបករណ៍កាន់តែច្រើនឡើង សម្រាប់យុវជនដែលបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្ត្រី ជនពិការ ជនជាតិដើមភាគតិច ជនងាយ រងគ្រោះ និងកម្មករនិយោជិត ដើម្បីអាចមានឱកាសពង្រឹងសមត្ថភាពចំណេះដឹង និងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែមានភាពប្រសើរឡើង។


ប្រភពរូបភាព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

សម្ដេច បានបន្ដថា ជាលទ្ធផលរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ មានសិក្ខាកាម សិស្ស និស្សិត និង កម្មករនិយោជិតប្រមាណ ៣០ម៉ឺននាក់ បានទទួលការបណ្តុះបណ្ដាល និងបញ្ចប់ការសិក្សាដោយជោគជ័យ ដែលធ្វើឱ្យពួកគេចាប់យកឱកាសការងារល្អៗ ក៏ដូចជាការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិ បានយ៉ាងច្រើនជាងកន្លងមក។

បន្ថែមពីនេះ រាជរដ្ឋាភិបាល បានត្រៀមរៀបចំផែនការបណ្ដុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្ដល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បី អាចបំពេញ តម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជានាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង