ចិន៖ ភ្លើងគប់ Asian Games ឆ្នាំ ២០២៣ ត្រូវបានដុតនៅទីតាំងតំបន់បេតិកភណ្ឌ Liangzhu កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រារព្ធពិធីរាប់ថយក្រោយ ១០០ ថ្ងៃដល់ការបើកកីឡាអាស៊ីលើកទី ១៩ ។ ភ្លើងគប់ត្រូវបានដុតដោយមន្រ្តីនៃតំបន់ Langzhu។ បន្ទាប់មកមន្រ្តីចិនបានហុចភ្លើងគប់ឱ្យទៅលោក Yi Lianhong លេខាគណៈកម្មាធិការខេត្ត Zhejiang នៃបក្សកុម្មុយនិស្តចិន។
តំបន់ Liangzhu ដែលមានន័យថា "កោះនៃភាពស្រស់ស្អាតនៅកណ្តាលទឹក" ជាភាសាចិនគឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលមានប្រវត្តិវប្បធម៌ដ៏សម្បូរបែបដែលមានអាយុកាលជាង ៥,៣០០ ឆ្នាំ។
ជាមួយនឹងតំបន់បេតិកភណ្ឌសរុប និងតំបន់ទ្រនាប់នៃ ១១៤ គីឡូម៉ែត្រការ៉េនៅភាគខាងជើងនៃទីក្រុង Hangzhou ទីក្រុងបុរាណ Liangzhu ត្រូវបានចាត់ទុកថាជាតំណាងដ៏សំខាន់នៃអរិយធម៌ទីក្រុងដំបូង។ វប្បធម៌ Liangzhu បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតអរិយធម៌ចិន និងជាប្រភពនៃការបំផុសគំនិតនៃប្រទេសចិន៕