Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក សម្រាប់ការបោះឆ្នោតអាណត្តិទី៧

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបោះពុម្ពសន្លឹកឆ្នោតជាង១៣លានសន្លឹក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ដោយជាង១១លានសន្លឹកសម្រាប់ប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោត និងជាង១លានសន្លឹកទៀតសម្រាប់បម្រុងនៅគណៈកម្មការរាជធានី/ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ហៅកាត់ គធ.ខប ឬ PEC។ នេះបើតាមការឲ្យដឹងពីលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ គឺមានចំនួន៩,៧១០,៦៥៥នាក់ ការិយាល័យបោះឆ្នោតមានចំនួន២៣,៧៨៩ការិយាល័យ។ សន្លឹកឆ្នោតដែលត្រូវបោះពុម្ពមានចំនួនជាង១៣លានសន្លឹក ដោយចំនួនជាង១១លានសន្លឹកសម្រាប់ប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោត និងចំនួនជាង១លានសន្លឹកទៀតសម្រាប់បម្រុងនៅគណៈកម្មការរាជធានី/ខេត្តរៀបចំការបោះឆ្នោតទាំង២៥។

លោក ហង្ស ពុទ្ធា បានឱ្យដឹងដែរថា មកទល់ពេលនេះ ការបោះពុម្ពសន្លឹកឆ្នោតសម្រេចបាន១១រាជធានី/ខេត្ត ដោយតាមផែនការ ការបោះពុម្ពសន្លឹកឆ្នោតនឹងត្រូវចប់រួចរាល់ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្នុងដំណើរការបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតសកលនាពេលបច្ចុប្បន្ន និងពេលបោះឆ្នោតកន្លងមក គ.ជ.ប តែងតែអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ដើម្បីចូលរួមពិនិត្យមើលច្រវាក់ផលិតកម្មនៃការបោះពុម្ពសន្លឹកឆ្នោត ដែលរួមមានគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង