Img 1426
Swift cc time

ប្រទះឃើញកូនផ្សោតទី៤ ក្នុងឆ្នាំ២០២៣ នៅក្រចេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការ WWF

ក្រចេះ៖ ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយ បន្ទាប់ពីទទួលបានព័ត៌មានពីឆ្មាំទន្លេប្រចាំការនៅអន្លង់កាំពី ខេត្តក្រចេះ កាលពីថ្ងៃទី១៥ មិថុនា។

កូនផ្សោតនេះ ត្រូវបានប្រទះឃើញ តាមរយៈរូបថតដែលថតបាន នៅម៉ោង១៣:៣០នាទីរសៀល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ភូមិកាំពី ឃុំសំបុក្រ ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាមអង្គការ WWF កូនផ្សោតទើបកើតថ្មីនេះ មានអាយុប្រមាណ០៥ថ្ងៃ កំពុងហែលជាមួយផ្សោតពេញវ័យចំនួន៥ក្បាលទៀត។ ជាការកត់សម្គាល់ នេះជាកូនផ្សោតទី៤ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ អង្គការ WWF បានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល និងនៅឆ្នាំ២០២១ បានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល៕

រូបភាព៖ អង្គការ WWF
រូបភាព៖ អង្គការ WWF
រូបភាព៖ អង្គការ WWF
រូបភាព៖ អង្គការ WWF
រូបភាព៖ អង្គការ WWF


Khcct banner

អត្ថបទទាក់ទង