Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងទេសចរណ៍រៀបចំយុទ្ធនាការ«ដំរីមួយជួយថវិកាពីរពាន់រៀល»រកថវិកាទ្រទ្រង់សមាគមអភិរក្សដំរីអៃរាវត្តី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ សមាគមអភិរក្សដំរីអៃរាវត្តី

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអៃរាវត្តមានគំនិតផ្ដួចផ្ដើមរៀបចំយុទ្ឋនាការ «ដំរីមួយ ជួយថវិកាពីរពាន់រៀល» ក្នុងគោលបំណងដើម្បីស្វែងរកការគាំទ្រមូលនិធិប្រាក់ឧបត្ថម្ភពីសប្បុរសជនសម្រាប់ទ្រទ្រង់ដល់សមាគមអភិរក្សដំរីអៃរាវត្តីដែលកំពុងជួបការខ្វះខាតថវិកាសម្រាប់ទិញចំណីដំរី និងព្យាបាលដំរី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ចុះផ្សាយកាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣។

ការចូលរួមមូលនិធិឧបត្ថម្ភពីសប្បុរសជនទាំងអស់គ្នា គឺជាការចូលរួមចំណែកការពារ អភិរក្សសត្វដំរី និងការបង្កាត់ពូជដំរីបន្ថែមទៀត ដើម្បីបង្កើនបរិមាណសត្វដ៏កម្រនៅកម្ពុជា ជាពិសេសគឺជាការចូលរួមចំណែក មួយយ៉ាងសំខាន់សម្រាប់ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុប្រកបដោយនិរន្តរភាព។

រូបភាព៖ សមាគមអភិរក្សដំរីអៃរាវត្តី

ក្រសួងទេសចរណ៍ និងសមាគមអភិរក្សដំរីអរាវត្ត អំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ សាធារណៈជន និងសប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគមូលនិធិឧបត្ថម្ភដល់សមាគមឱ្យបានផុសផុល តាមរយៈប្រព័ន្ធគណនីធនាគារ ABA (001 674 633) និងប្រព័ន្ធគណនីធនាគារអេស៊ីលីដា (15255639)។

គួរបញ្ជាក់ថា មូលនិធិដែលទទួលបានពីសប្បុរសជនទាំងអស់គ្នា សមាគមអភិរក្សដំរីអៃរាវត្តីនឹងយកទៅ ចាត់ចែងសម្រាប់ការទិញចំណីដំរី ព្យាបាលដំរី និងសកម្មភាពអភិរក្សផ្សេងៗ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង