Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ចិនផ្តល់ថវិកា ២លានដុល្លារ គាំទ្រគម្រោងចំនួន៩នៅកម្ពុជា ក្រោមកិច្ចសហការមេគង្គ-ឡានឆាង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេសកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៥មិថុនានេះ បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងស្ដីពី មូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២៣ ដើម្បីអនុវត្តគម្រោងចំនួន ០៩ នៅកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ២លានដុល្លារអាម៉េរិក។

រូបភាព៖ ក្រសួងការបរទេសកម្ពុជា

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា កាលពី៧ឆ្នាំមុន នៅពេលថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកបានប្រកាសអនុវត្តមូលនិធិ ពិសេសសម្រាប់ គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង យន្តការនេះទទួលបានសេចក្តីសង្ឃឹមនិងការរំពឹងទុកខ្ពស់ ដោយសារនេះជាក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការតំបន់មេគង្គដំបូងបង្អស់ ដែលបង្កើតឱ្យមានមូលនិធិពិសេស ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងកិច្ចសហប្រតិបត្តិការ ដែលផ្តល់លទ្ធផលក្នុងរយៈពេលខ្លីចំពោះការអភិវឌ្ឍ។

លោក ប្រាក់ សុខុន បានបន្ថែមថា នៅថ្ងៃនេះ ខណៈពេលដែលយើងពិនិត្យមើលពីសមិទ្ធផលវិញ យើងសម្រេចបានតាមការប្តេជ្ញារបស់យើង ក្នុងការផ្តល់អាទិភាពដល់ការអភិវឌ្ឍរួម តាមរយៈការបង្កើតបាននូវលទ្ធផលជាក់ស្តែងក្នុងរយៈពេលខ្លី និងដាក់ចេញជាគំនិតផ្តួចផ្តើមសម្រាប់សកម្មភាពអភិវឌ្ឍន៍ប្រកបដោយបរិវត្តកម្ម និងអាចពង្រីកបានច្រើនទៀត លើវិស័យសំខាន់ៗមួយចំនួន រួមមាន ការលុបបំបាត់ភាពក្រីក្រ សុខាភិបាល ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ទេសចរណ៍ ព័ត៌មាននិងបច្ចេកវិទ្យា ការផ្លាស់ប្តូរវប្បធម៌និងសាសនា កសិកម្ម បរិស្ថាន និងការផ្តល់អំណាចដល់ស្ត្រី។

រូបភាព៖ ក្រសួងការបរទេសកម្ពុជា

លោក ឧបនាយករដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណចំពោះលោកឯក អគ្គរដ្ឋទូត វ៉ាង វិនធាន និងក្រុមការងារ ព្រមទាំងភ្នាក់ងារ/ស្ថាប័នជាតិដែលជាអ្នកអនុវត្តគម្រោងទាំងអស់ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការអនុវត្តគម្រោងទាំងនេះ។

ជាទីបញ្ចប់ លោក ឧបនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិតនិងទិដ្ឋភាព ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ ក្នុងការកសាងសហគមន៍វាសនារួម នៃ សន្តិភាព វិបុលភាព និង ការអភិវឌ្ឍប្រកបដោយ ចីរភាព ក្នុងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង៕

រូបភាព៖ ក្រសួងការបរទេសកម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង