Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

អ្នកសារព័ត៌មានធំៗកម្ពុជាជិត១០ស្ថាប័នទៅទស្សនកិច្ចខេត្តក្វាងស៊ី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អ្នកសារព័ត៌មានកម្ពុជាចំនួន៩ ស្ថាប័ន នៅថ្ងៃទី១៥ មិថុនានេះ ធ្វើដំណើរទស្សនកិច្ចទៅកាន់ «ខេត្តក្វាងស៊ី»ប្រទេសចិនរយៈពេល៥ថ្ងៃ ដើម្បីលើកទឹកចិត្ត និង ពង្រីកទំនាក់ទំនងអ្នកសារព័ត៌មានកម្ពុជា-ចិន សិក្សាពីវិស័យទេសចរណ៍ និង ការប្រើប្រាស់បច្ចេកវិទ្យានានាក្នុងតំបន់នេះ។ជាដំណើរទស្សនកិច្ច ធ្វើឡើងចាប់ពីថ្ងៃទី១៥-២០ មិថុនា ឆ្នាំ២០២៣។

ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដោយមានកិច្ចសហការគ្នារវាង កាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station អង្គភាពចំណុះ Guangxi Daily ។

ក្នុងដំណើរទស្សកិច្ចនោះ អ្នកសារព័ត៌មាននឹងទៅទស្សនកិច្ច នៅទីក្រុង Nanning ទីក្រុង Qinzhou ទីក្រុង Liuzhou ទីក្រុង Guilin និង កន្លែងផ្សេងទៀតជាបន្តបន្ទាប់ ដើម្បីចុះផ្សាយស្តី ពីការតភ្ជាប់សកម្មរបស់ក្វាងស៊ីជាមួយប្រទេសអាស៊ាន និងការសាងសង់ គម្រោងច្រករបៀង ទាំងផ្លូវគោក និង ផ្លូវទឹកថ្មីធំៗនៅភាគខាងលិចទទួលយកបទពិសោធន៍បេតិកភណ្ឌវប្បធម៌អរូបីស្រដៀងនឹងប្រទេសកម្ពុជា និងការធ្វើបទសម្ភាសន៍ទីតាំងគំរូអភិវឌ្ឍន៍ឧស្សាហកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង