Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កសិករ៤១នាក់ក្នុងខេត្តព្រះវិហារ ទទួលការបណ្ដុះបណ្ដាលបច្ចេកទេសកែច្នៃរមៀត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAIDព្រៃឡង់បៃតង

ព្រះវិហារ៖ កសិករចំនួន ៤១នាក់ ក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន Krassna Management បានទទួលការបណ្តុះបណ្តាលពីក្រុមហ៊ុនលើបច្ចេកទេសកែច្នៃរមៀត ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិរក្ស ដោយសន្យាថានឹងមិនធ្វើការឈូសឆាយដីខុសច្បាប់ ឬការបរបាញ់ខុសច្បាប់ ឬប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងចំការរមៀត។

គម្រោង USAIDព្រៃឡង់បៃតងផ្តល់ជំនួយដល់ក្រុមហ៊ុន Krassna Management ក្នុងការគាំទ្រទៅដល់ការពង្រីកនូវតម្លៃបន្ថែម សម្រាប់កសិករដាំរមៀតក្នុងខេត្តព្រះវិហារ។ កសិករចំនួន ៤១ នាក់ ក្រោមកិច្ចសន្យាជាមួយក្រុមហ៊ុន Krassna Management បានទទួលការបណ្តុះបណ្តាលពីក្រុមហ៊ុនលើបច្ចេកទេសកែច្នៃរមៀត ដែលរួមមានការសម្អាត ការបែងចែក ការដឹកជញ្ជូនតាមទីវាល ការប្រមូលនិងការទុកដាក់ ការព្យាបាល ការកាត់ ការសម្ងួត និងការវេចខ្ចប់។

រូបភាព៖ USAIDព្រៃឡង់បៃតង

កសិករអាចផលិតបានតែរមៀតស្រស់ ហើយពួកគេអាចលក់បានតែសម្រាប់ទីផ្សារក្នុងស្រុក ហើយដែលការផ្គត់ផ្គង់មានច្រើនលើសលុបក្នុងពេលជាមួយគ្នា និងទទួលបានតម្លៃទាប។ បច្ចេកទេសកែច្នៃរមៀតដែលផ្តល់ដោយក្រុមហ៊ុន Krassna Management លើកកម្ពស់តម្លៃបន្ថែមដោយការពង្រីកជម្រើសផលិតផល និងអាចទុកបានយូរដែលអាចឱ្យកសិករលក់ទៅកាន់ទីផ្សារផ្សេងៗជាច្រើន ដូចជាគ្រឿងទេស ឱសថ គ្រឿងសំអាង ដែលមិនមានពីមុនមក។

កសិករដែលចូលរួមក្នុងកម្មវិធីរមៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិរក្ស ដោយសន្យាថានឹងមិនធ្វើការឈូសឆាយដីខុសច្បាប់ ឬការបរបាញ់ខុសច្បាប់ ឬប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងចំការរមៀតនោះទេ។ ការចូលរួមក្នុងកម្មវិធីនេះពួកគេទទួលបានជំនាញដើម្បីបង្កើតនូវតំលៃបន្ថែមទៅលើផលិតផលកសិកម្មរបស់ពួកគេ និងពង្រីកទីផ្សារដើម្បីបង្កើនប្រាក់ចំណូល។

កម្មវិធីនេះមិនត្រឹមតែលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ វាថែមទាំងរួមចំណែកដល់ការការពារព្រៃឈើ និងជីវៈចម្រុះផងដែរ។ នៅពេលជីវភាពរស់នៅរបស់ប្រជាជនប្រសើរឡើង សម្ពាធរបស់សហគមន៍មូលដ្ឋានលើធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ៕

រូបភាព៖ USAIDព្រៃឡង់បៃតង
រូបភាព៖ USAIDព្រៃឡង់បៃតង
រូបភាព៖ USAIDព្រៃឡង់បៃតង


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រមៀត កែច្នៃរមៀត
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង