Cctimesw1140xh150cm copy

ក្រុមហ៊ុនទឹកដោះគោរបស់ចិនធ្វើ«ទំនើបកម្មកសិដ្ឋាន»ដើម្បីធានាការផ្គត់ផ្គង់ទឹកដោះគោ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រុមហ៊ុនទឹកដោះគោរបស់ចិនកំពុងបង្កើនការវិនិយោគទៅក្នុងកសិដ្ឋានទឹកដោះគោខ្នាតធំទំនើប ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវវត្ថុធាតុដើមទឹកដោះគោដែលមានគុណភាពសម្រាប់ផលិតផលទឹកដោះគោផ្សេងៗនៅក្នុងប្រទេស។

កសិដ្ឋានទឹកដោះគោទំនើបមួយចំនួនបានទទួលយកការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព ដែលអាចជួយដល់បរិស្ថាន និងជំរុញភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ដូចជាការបង្វែរលាមកគោទៅជាជីសរីរាង្គជាដើម។

លោក Hu Xiaoyun ប្រធានក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុនទឹកដោះគោមួយដែលមានមូលដ្ឋាននៅទីក្រុង Nanchang បាននិយាយថា "លោកមានកសិដ្ឋានចំនួន ៤ ដែលមានសត្វគោប្រហែល ១,០០០ក្បាលស្ថិតក្នុងរាជធានីនៃខេត្ត Jiangxi ភាគខាងកើតប្រទេសចិន។ លោកបន្តថានៅតំបន់ភាគខាងត្បូងនៃប្រទេសចិនដែលមានអាកាសធាតុក្តៅជាងនេះ ដែលអាកាសធាតុតែងតែជះឥទ្ធិពលអវិជ្ជមានដល់ការផលិតទឹកដោះគោ កសិដ្ឋានទឹកដោះគោដែលទើបបង្កើតថ្មីត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ និងប្រព័ន្ធគ្រប់គ្រងអាកាសធាតុផ្សេងទៀត ដើម្បីធានាបាននូវផាសុកភាពរបស់គោ។

ចំណែកលោកប្រធាន Feng Like បាននិយាយថា "បើប្រៀបធៀបជាមួយនឹងរចនាសម្ព័ន្ធបើកចំហធម្មតា ទ្រុងគោមានការរចនាដូចផ្លូវរូងក្រោមដី ហើយប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដ៏ឆ្លាតវៃរបស់លោកអាចបន្ថយសីតុណ្ហភាពក្នុងបន្ទប់ពី ៥ ទៅ ៦ អង្សាសេ និងបង្កើនការផលិតទឹកដោះគោពី ១០ ទៅ ២០ ភាគរយក្នុងមួយគោ"។

បន្ថែមពីនេះដើម្បីធានាបាននូវគុណភាពនៃការផ្គត់ផ្គង់ទឹកដោះគោឆៅបន្ថែមទៀត ក្រុមហ៊ុនរបស់ លោក Feng ក៏បានចំណាយប្រាក់យ៉ាងច្រើនដើម្បីបង្កើតកសិដ្ឋានទឹកដោះគោនៅក្នុងជួរទី ៤០ និងទី ៥០ ដែលត្រូវបានគេចាត់ទុកថាជាតំបន់ផលិតទឹកដោះគោ "ពិសេស" ដោយសារតែអាកាសធាតុក្តៅ។

លោក Feng បានកត់សម្គាល់ថា "នៅក្នុងឆ្នាំ ២០២២ លោកបានដាក់ឱ្យដំណើរការកសិដ្ឋានទំនើបដ៏ធំមួយនៅតំបន់ Zhangye ខេត្ត Guansu ។ លោកកំពុងប្រើប្រាស់ទឹកដោះគោដែលមានប្រភពនៅក្នុងតំបន់ផលិតទឹកដោះគោពណ៌មាសភាគខាងជើងសម្រាប់ផលិតកម្មនៅភាគខាងត្បូងនៃប្រទេស ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍រួមបញ្ចូលគ្នា"៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង