Eqm5 on ads news
Img 0571
Cct 01
Website cc time banner 09 28 2023 1800 x 300px

«សត្វត្មាត»១៣១ក្បាល បានកត់ត្រាពីលទ្ធផលវិជ្ជមានជាលើកទី២ ឆ្នាំ២០២៣

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ Ministry of Environment

កម្ពុជា៖ ក្រុមអភិរក្សសត្វត្មាតកម្ពុជា បានបញ្ជប់ការធ្វើជំរឿនសត្វត្មាត កាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣។ ក្រុមអភិរក្សសត្វត្មាត បានធ្វើជំរឿនសត្វត្មាត ក្នុងតំបន់អភិរក្សចំនួន៣ នៅខេត្តស្ទឹងត្រែង ព្រះវិហារ និងខេត្តក្រចេះ ដោយបានបានកត់ត្រាសត្វត្មាតចំនួន ១៣១ក្បាល។

លោក នេត្រ ភក្រា្ត នាថ្ងៃទី១៤ មិថុនានេះ បានថ្លែងពីលទ្ធផលនៃការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំ ដែលមានសត្វត្មាតចំនួន ១៣១ក្បាលត្រូវបានកត់ត្រានៅក្នុងតំបន់អភិរក្សចំនួន ៣ នៅក្នុងប្រទេសកម្ពុជា នៅក្នុងជម្រកធម្មជាតិដែលជាប្រភេទ សត្វកម្រជិតផុតពូជ ដើម្បីការពារនិងថែរក្សាសត្វត្មាតនេះ។

បើតាមមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រា្ត បានឲ្យដឹងថា លទ្ធផលជំរឿនសត្វត្មាត កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ សត្វត្មាតចំនួន ១៣១ ក្បាល នៅក្នុងតំបន់អភិរក្សចំនួន៣នៅក្នុងប្រទេសកម្ពុជា ត្រូវបានកត់ត្រា។ ចំនួននេះប្រហាក់ប្រហែលនឹងលទ្ធផលជំរឿនក្នុងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២២។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រុមអភិរក្សសត្វត្មាតកម្ពុជាបានរៀបចំជំរឿនសត្វត្មាតប្រចាំឆ្នាំ ដើម្បីរាប់ចំនួនសត្វត្មាតនៅក្នុងជម្រកធម្មជាតិក្នុងទិសដៅក្តាប់ឱ្យជាប់ចំនួនសត្វត្មាតដែលជាប្រភេទ សត្វកម្រជិតផុតពូជ និងដាក់ចុះវិធានការចាំបាច់នានា ដើម្បីការពារនិងថែរក្សាសត្វត្មាតនេះ ឱ្យបានគងវង្សយូរអង្វែងតទៅមុខទៀត។

គួរបញ្ជាក់ថា សត្វត្មាតដែលបានរាប់កាលពីថ្ងៃទី៩ មិថុនាទាំង ១៣១ ក្បាលនោះរួមមានត្មាតភ្លើងចំនួន ១២ក្បាល, ត្មាតផេះ ៧៧ ក្បាល និងត្មាតត្មោតចំនួន ៤២ ក្បាល។ ជំរឿនសត្វត្មាតនេះធ្វើឡើងនៅក្នុងតំបន់អភិរក្សចំនួន ៣ រួមមានដែនជម្រកសត្វព្រៃសៀមប៉ាងខេត្តស្ទឹងត្រែងមានចំនួន ៩៣ ក្បាល (ត្មាតត្នោតចំនួន ៣១ ក្បាល, ត្មាតផេះចំនួន ៥៦ ក្បាល, ត្មាតភ្លើងចំនួន ៦ក្បាល), ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ មានសត្វត្មាតចំនួន ៣១ ក្បាល (ត្មាតផេះចំនួន ១៦ ក្បាល, ត្មាតត្នោតចំនួន ១១ ក្បាល និងត្មាតភ្លើងចំនួន ៤ ក្បាល) និងក្នុងព្រៃទឹកលិចទន្លេមេគង្គក្នុងខេត្តក្រចេះមានចំនួន ៧ ក្បាល (ត្មាតផេះចំនួន ៥ ក្បាល និងត្មាតភ្លើងចំនួន ២ ក្បាល)៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង