Smart saver cctime web bannertif

រដ្ឋាភិបាលកម្ពុជាសម្រេចឱ្យ«គ្រឹះស្ថានសិក្សាឯកជន»២០បើកដំណើរការឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ កក្កដានេះ បានសម្រេចយល់ព្រមឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ នៅគ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន ២០ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០។នេះបើយោងតាមប្រសាសន៍របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោក រស់ សុវាចា បានថ្លែងថា តាមរយ:លិខិតលេខ ៦៩៥ សជណ.អវ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន ២០ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការWHO។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង