Cctimesw1140xh150cm copy

ប៉ូលីសចិនឃាត់ខ្លួន«កីឡាករ Messi»នៅអាកាសយានដ្ឋានប៉េកាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
កីឡាករ Messi

ចិន៖ កីឡាករ Lionel Messi ដែលជាខ្សែប្រយុទ្ធក្លឹប PSG (Paris Saint-Germain F.C) ដែលវ័យមានជាង ៣៥ ឆ្នាំហើយបច្ចុប្បន្ន ត្រូវបានប៉ូលិសចិនឃាត់ខ្លួននៅអាកាសយានដ្ឋានប៉េកាំង កាលពីថ្ងៃទី ១០ ខែមិថុនា បន្ទាប់ពីមានការយល់ច្រឡំទាក់ទងនឹងលិខិតឆ្លងដែន។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឲ្យដឹងថា កីឡាករវ័យ ៣៥ឆ្នាំ សញ្ជាតិអាហ្សង់ទីនរបស់ក្លិបបាល់ទាត់ PSG (Paris Saint-Germain F.C) បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីប្រកួតជាមួយអូស្ត្រាលីនៅកីឡដ្ឋាន Workers Stadium នៅថ្ងៃទី ១៥ ខែមិថុនា តែត្រូវបានប៉ូលិសចិនឃាត់ខ្លួននៅអាកាសយានដ្ឋានប៉េកាំង ដោយសារតែមានបញ្ហាមួយចំនួនពាក់ព័ន្ធទៅនឹងវីសា (Visa)របស់លោក។ បញ្ហាដែលឈានដល់ការឃាត់ខ្លួន Messi ដោយសារតែលោកកំពុងកាន់នូវលិខិតឆ្លងដែនរបស់អេស្ប៉ាញ ជំនួសឱ្យលិខិតឆ្លងដែនអាហ្សង់ទីន ដោយគ្មានទិដ្ឋាការចិនត្រឹមត្រូវ។ ហើយបញ្ហានេះត្រូវបានអាជ្ញាធរចិន បានរៀបចំដោះស្រាយបញ្ហានេះភ្លាមៗក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ នឹងបានអនុញ្ញាតឱ្យ Messiបន្តដំណើរហួសពីអាកាសយានដ្ឋាន។

គួរបញ្ជាក់ថាកីឡាករបាល់ទាត់អាហ្សង់ទីនរូបនេះបានសម្រេចចិត្តចាកចេញពីក្រុង PSG ទៅលេងឲ្យ Inter Miami តែប៉ុន្មានខែក្រោយពីឈ្នះ FIFA World Cup 2023 នៅប្រទេសកាតា។ បច្ចុប្បន្ន Messi កំពុងសម្រាកមុនពេលចាប់ផ្តើមជំពូកថ្មីនៃជីវិតរបស់លោកជាមួយក្រុមថ្មី Inter Miami ដែលជាក្រុម Major League Soccer (MLS) ដែលគ្រប់គ្រងដោយ David Beckham នៅទីក្រុង Miami៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង