Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក Honda ផ្ញើសារជូនពរ«ជម្រើសជាតិកម្ពុជា»មុនការប្រកួតជាមួយបង់ក្លាដែស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អតីតគ្រូបង្វិកក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី១៣ មិថុនានេះ បានផ្ញើរសារជូនពរដល់ក្រុមជម្រើសជាតិកម្ពុជាឱ្យទទួលបានជ័យជំនះ ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិបង់ក្លាដែស នាពហុកីឡដ្ឋានជាតិអូឡាំពិក។

យោងតាមគេហទំព័រ Facebook ផ្លូវការរបស់លោក Keisuke Honda បានបង្ហោះសារលើកទឹកចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាថា «អរគុណសម្រាប់ការសួរសុខទុក្ខរបស់អ្នកមកកាន់ខ្ញុំ ហើយខ្ញុំសូមជូនពរឱ្យអ្នកជួបរឿងសំណាងល្អសម្រាប់ការប្រកួតនៅថ្ងៃទី១៥ ខាងមុខនេះ»។ ទោះបីជាលោកអស់ភារកិច្ចក្នុងក្រុមជម្រើសជាតិកម្ពុជាក៏ពិតមែន ប៉ុន្តែលោក នៅតែស្រឡាញ់គាំទ្រក្រុមជម្រើសជាតិកម្ពុជាដដែល។

គួរបញ្ជាក់ថា ការប្រកួតអន្តរជាតិកម្ពុជា ប៉ះបង់ក្លាដែស នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៥ មិថុនាខាងមុខនេះ ដោយមានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីលោក Keisuke Honda គឺលោក Félix Dalmás សញ្ជាតិអាហ្សង់ទីនវ័យ៣៥ឆ្នាំ នឹងដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប៉ះបង់ក្លាដែសផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង