Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ប្រទះឃើញ«សត្វកម្រជិតផុតពូជ»៤ប្រភេទនៅតំបន់ការពារធម្មជាតិកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ សត្វព្រៃកម្រ៤ប្រភេទ ត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ សត្វព្រៃទាំងនោះរួមមាន សត្វជ្រូកព្រៃ ស្វាត្រូស កាំប្រម៉ា និងសត្វក្តាន់ញ៉ែង។

តាមរយៈរូបភាពពីម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បានថតជាប់រូបភាពសត្វកម្រដែលជិតផុតពូជចំនួន៤ រួមមាន សត្វជ្រូកព្រៃ ស្វាត្រូស កាំប្រម៉ា និងសត្វក្តាន់ញ៉ែង។ ដោយសារកត្តាសុខសន្តិភាពពេញលេញ ការការពារនិងអភរិក្សធនធានធម្មជាតិមានភាពល្អប្រសើរ និងធ្វើឱ្យតំបន់ការពារធម្មជាតិកាន់តែមានសុវត្ថិភាពខ្ពស់ ។

យោងតាមការសិក្សានៅតាមតំបន់ការពារធម្មជាតិនានា ប្រភេទសត្វព្រៃមួយចំនួនមានការកើនឡើងជាពិសេសប្រភេទសត្វរកស៊ីនៅលើដើមឈើ និងសត្វស្លាប ចំណែកប្រភេទសត្វក្រចកជើងចំពាមភាគច្រើនដូចជាឈ្លូស ប្រើស ក្តាន់ ទន្សោង ខ្ទីង កែះជាដើម ទទួលរងនូវការគំរាមកំហែង និងមានចំនួនថយចុះដោយសារតែបញ្ហាអន្ទាក់។ សត្វព្រៃមួយចំនួនទៀតដូចជាសត្វជ្រូកព្រៃ នៅតំបន់ខ្លះឃើញមានវត្តមានកើនឡើង និងតំបន់ខ្លះមានចំនួនថេរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង