Cctimesw1140xh150cm copy

ក្រសួងអប់រំប្រកាសជ្រើសរើសសិស្សវិទ្យាល័យ៧នាក់ចូលរួមកម្មវិធីនៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំយុវជន បានចេញសេចក្តីជូនដំណឹងជ្រើសរើសសិស្សវិទ្យាល័យខ្មែរចំនួន ៧ នាក់ដើម្បីចូលរួមកម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងបិទទទួលពាក្យត្រឹមថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៣។

ប្រភព៖ ក្រសួងអប់រំយុវជន និងកីឡា

បើតាមការប្រកាសរបស់ក្រសូង កម្មវិធីអ្នកដឹកនាំយុវជនអាស៊ី ២០២៣ នឹងប្រព្រឹត្តឡើងក្នុងកំឡុងខែសីហា ចាប់ពីថ្ងៃ ២១ រហូតដល់ថ្ងៃទី២៦ សីហា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូដែលផ្តោតទៅលើចក្ខុវិស័យនៃ Sustainable Food for a Decarbonized Society ។

ប្រភព៖ ក្រសួងអប់រំយុវជន និងកីឡា

សិស្សដែលអាចដាក់ពាក្យបានត្រូវមានលក្ខខណ្ឌដូចតទៅ ជាសិស្សវិទ្យាល័យដែលរៀននៅកម្ពុជាដែលមានអាយុចន្លោះ ១៥ ទៅ ១៧ ឆ្នាំ ដែលមានកាយសម្បទាមាំមួន មានការសិក្សាល្អ និងមានកម្រិតភាសាអង់គ្លេស IELT 5.0 ឬ TOEFL 500។ ជាពិសេស សិស្សត្រូវមានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន និងបញ្ហាដែលកើតមានក្នុងសង្គម។

សិស្សដែលត្រូវបានជ្រើសរើសនឹងមានឱកាសក្នុងការបានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ហើយចូលរួមក្នុងវគ្គសិក្សា ការពិភាក្សាជាក្រុម ក៏ដូចជាការណែនាំផងដែរ។

ប្រភព៖ ក្រសួងអប់រំយុវជន និងកីឡា

ដើម្បីអាចដាក់ពាក្យសិស្សត្រូវចុចលើតំណភ្ជាប់ https://forms.gle/HkzP3raY2tkJHYwQ7 ឬ ស្គែន QR ដើម្បីអាចបំពេញព័ត៌មានផ្ទាល់ខ្លួនក្នុងការដាក់ពាក្យឱ្យបានមុនថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២៣:០០។ សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងតាមរយៈអ៊ីមែល [email protected]

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង