កោះកុង៖ រដ្ឋបាលខេត្តកោះកុង គ្រោងរៀបចំស្តង់ពិព័រណ៍ផ្លែឈើភូមិ១ ផលិតផល១ បង្ហាញផលិតផលក្នុងស្រុកចំនួន ៤៤មុខ ដែលមានសក្តានុពលរបស់ខេត្តកោះកុង។ ពិព័រណ៍នេះ រៀបចំរយៈពេល ២ចាប់ពីថ្ងៃទី១៦-១៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ នៅមុខអគាររដ្ឋបាល ខេត្តកោះកុង។
កម្មវិធីពិព័រណ៍រយៈពេល២ថ្ងៃនេះ នឹងបង្ហាញផលិតផលក្នុងស្រុកចំនួន ៤៤មុខ ដែលមានសក្តានុពលរបស់ខេត្តកោះកុង។ ការរៀបចំពិព័រណ៍ទេសចរណ៍ផ្លែឈើភូមិ១ ផលិតផល ១ ដើម្បីចូលរួមការពារបរិស្ថាននៅជុំវិញខេត្ត ក៏បានរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចការពារបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការបង្កបង្កើនផលកសិកម្ម និងលើកកម្ពស់ផ្សព្វផ្សាយផ្លែឈើរបស់ខ្មែរ។ ហើយការរៀបចំពិធីនឹងរៀបចំកម្មវិធីតាំងពិព័រណ៍នេះ ក៏ដើម្បីចូលរួមអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដប មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ៕