Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង ដណ្ដើមបានមេដាយប្រាក់ នៅសិង្ហបុរី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សិង្ហបុរី៖ កីឡាការិនីចំបាប់កម្ពុជា នៅថ្ងៃទី១១ មិថុនា បានឈ្នះមេដាយប្រាក់នៃការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោក (Beach Wrestling World Series 2023 in Singapore) នៅប្រទេសសិង្ហបុរី ។

កីឡាការិនីចំបាប់កម្ពុជា ឌិត សំណាង បានឈ្នះមេដាយប្រាក់នៃការប្រកួតកីឡាចំបាប់ឆ្នេរខ្សាច់ពិភពលោក (Beach Wrestling World Series 2023 in Singapore) ដោយបានឆ្លងកាត់ ៥ប្រកួត មុនទទួលបានមេដាយប្រាក់ ដោយយកឈ្នះកីឡាការិនីមកពីប្រទេស អាហ្វ្រិក កេនយ៉ា បារាំង អេស្ប៉ាញ និងកីឡាការិនីចិន (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ) តែនៅវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតចុងក្រោយ បានចាញ់កីឡាការិនីរ៉ូម៉ានី Priceputu ទទួលបានត្រឹមមេដាយប្រាក់។

សូមបញ្ជាក់ថា កីឡាករ-កីឡការិនីជម្រើសជាតិចំបាប់កម្ពុជា ចំនួន ០៥រូប ដែលបានធ្វើដំណើរចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Singapore Beach Wrestling World Series នៅប្រទេសសិង្ហបុរី ដែលបានប្រកួត ចាប់ពីថ្ងៃទី១០-១១ មិថុនា។ ដែលក្នុងនោះមានកីឡាករ និងកីឡាការិនី រួមមាន៖ កីឡាករ ហេង វុទ្ធី, កីឡាករ ឆាំ ពិស៊ិន, កីឡាករ ឈឿន ឈាង, កីឡាការិនី ឌិត សំណាង និងកីឡាការិនី សឿន នឿន ដែលបានទៅចូលរួមផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង