Cc time web banner 054637

សេតវិមានមានប្រតិកម្មចំពោះសកម្មភាព«នុយក្លេអ៊ែរ»របស់រុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មីស៊ីល Iskander-K បាញ់​ចេញ​អំឡុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​នៅ​កន្លែង​ហ្វឹកហ្វឺន​ក្នុង​ប្រទេស​រុស្ស៊ី ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០២២។

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន មិនឃើញសញ្ញាណាមួយដែលបង្ហាញថា រុស្ស៊ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែនឹងតាមដានការត្រៀមរៀបចំនៅក្នុងប្រទេសបេឡារុស្ស ដែលរុស្សីគ្រោងនិងធ្វើជាម្ចាស់ផ្ទះឃ្លាំងអាវុធបរមាណូរបស់សម្ព័ន្ធមិត្តរបស់ខ្លួន។

នៅព្រឹកថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីលោក Alexander Lukashenko ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្សអាចនឹងចាប់ផ្តើមនៅដើមខែក្រោយ។

ចំណែកអតីតឧត្តមនាវីទោនៃកងទ័ពជើងទឹកអាម៉េរិកបាននិយាយដូចគ្នាកាលពីចុងខែមីនា រុស្ស៊ីបានប្រកាសជាលើកដំបូងថាខ្លួននឹងដាក់អាវុធនុយក្លេអ៊ែររបស់ខ្លួនមួយចំនួននៅក្នុងប្រទេសបេឡារុស ដើម្បីជាការឆ្លើយតបទៅនឹងចក្រភពអង់គ្លេសបានបញ្ជូនគ្រាប់រំសេវរថក្រោះអ៊ុយរ៉ាញ៉ូមទៅអ៊ុយក្រែន។

លោកពូទីនបានប្រាប់លោក Lukashenko កាលពីថ្ងៃសុក្រថា "អ្វីគ្រប់យ៉ាងនឹងប្រព្រឹត្តទៅតាមផែនការ" ហើយនៅចុងសប្តាហ៍ដំបូងនៃខែកក្កដា "ការរៀបចំសម្ភារៈពាក់ព័ន្ធនឹងត្រូវបានបញ្ចប់ហើយរុស្សីនឹងចាប់ផ្តើមវិធានការភ្លាមៗទាក់ទងនឹងការដាក់ពង្រាយប្រភេទមីស៊ីលដែលពាក់ព័ន្ធ។

ទីក្រុងមូស្គូ និងទីក្រុង Minsk បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការធ្វើជាម្ចាស់ផ្ទះនៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សកាលពីខែមុន។ យោងតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu ក្បាលគ្រាប់បរមាណូ នឹងត្រូវបានបំពាក់នៅលើមីស៊ីល Iskander-M និងយន្តហោះចម្បាំងដែលត្រូវបានកែប្រែជាពិសេសសម្រាប់គោលបំណងនេះ។

រុស្ស៊ីបានចង្អុលបង្ហាញការអនុវត្តរបស់សហរដ្ឋអាម៉េរិកដែលហៅថា «ការចែករំលែកនុយក្លេអ៊ែរ» ដែលបានចូលជាធរមានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ អាវុធបរមាណូអាមេរិកប្រមាណ ១៥០ ដើម ដែលភាគច្រើនជាគ្រាប់បែកទំនាញ B-61 ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអាល្លឺម៉ង់ អ៊ីតាលី បែលហ្ស៊ិក ហូឡង់ និងទួរគី គិតត្រឹមខែមេសា ឆ្នាំ ២០២២។ ប៉ូឡូញក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែររបស់អាម៉េរិកផងដែរ៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង