ចិន៖ កសិកចិនជាច្រើនរយនាក់កំពុងមមាញឹកប្រមូលដង្កូវដែលស៊ីដំណាំរបស់ខ្លួនប្រែក្លាយជាការជួញដូរដង្កូវដើម្បីប្រមូលយកប្រាក់កម្រៃ។ កសិករនៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិនកំពុងដាំសណ្តែកសៀងជាច្រើនដើម្បីចិញ្ចឹមដង្កូវ និងយកដង្កូវធ្វើជាមុនរបរដ៏ចម្លែកមួយក្នុងប្រទេសចិន។
ដង្កូវមេអំបៅគឺជាសត្វល្អិតដែលមើលទៅដូចជាដង្កូវនាងពណ៌បៃតង ដែលបានក្លាយទៅជាឧស្សាហកម្មតម្លៃរាប់លានដុល្លារនៅតំបន់ Guanyun។ ដង្កូវបៃតងប្រភេទនេះត្រូវបានគេចាត់ទុកថាជាអាហារឆ្ងាញ់ក្នុងស្រុកដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ដោយការស្ងោរដង្កូវយកសំបកខាងក្រៅរបស់វាចេញ បន្ទាប់មកចម្អិនវាជាមួយគ្រឿងផ្សំផ្សេងទៀតនៅក្នុងស៊ុប។
ដង្កូវត្រូវបានគេចាត់ទុកថាមានប្រូតេអ៊ីនខ្ពស់ និងមានជាតិខ្លាញ់ទាប ហើយអាចមានតម្លៃថ្លៃនៅពេលបញ្ជាទិញតាមភោជនីយដ្ឋាន។ អ្នកលក់ដង្កូវម្នាក់បាននិយាយថា ការប្រមូលផលនៅឆ្នាំនេះគឺមានច្រើន ហើយអាចប្រមូលបានប្រហែល ៤ ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាមនៅលើទីផ្សារ។
លោកស្រី Zhang បាននិយាយថា "ខ្ញុំអាចលក់ ដង្កូរនេះក្នុងមួយថ្ងៃចន្លោះពី ២០០ គីឡូក្រាម ទៅដល់ ២៥០គីឡូក្រាមក្នុងមួយថ្ងៃហើយមួយគីឡូវតម្លៃចន្លោះពី ៤ដុល្លារ-៥ដុល្លារអាម៉េរិក។
ចំណែក លោក Chen Juan ដែលជាពាណិជ្ជករដង្កូវសណ្តែកនេះបាននិយាយថា "ដង្កូវនៅទីនេះផ្តល់ទិន្នផលខ្ពស់ និងមានគុណភាពល្អ នៅតំបន់ Guanyun តំបន់ចិញ្ចឹមដង្កូវ សរុបមានលើសពី ១,០០០ហិកតាមកទល់ពេលនេះ៕