Yearendyearend1140x150

កម្ពុជាមោទនភាព ក្នុងការរៀបព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមបានជោគជ័យ និងរលូន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ AKP

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) បានបង្ហាញ់ពីអារម្មណ៍មានមោទភាពចំពោះការខិតខំប្រឹងប្រែងប្រែងរៀបចំទីលានប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ប្រកបដោយស្តងដារនៃកីឡានីមួយ និងជោគជ័យ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធាន គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) មានប្រសាសន៍ថា «ខ្ញុំបានជួបប្រតិភូកីឡានៃបណ្តាប្រទេសមួយចំនួនសុទ្ធសឹងតែបានចាត់ទុកថាទីលានប្រកួតរួមទាំងកិច្ចការពាក់ព័ន្ធជាមួយគ្នាហ្នឹង គឺបានល្អប្រសើរប្រហែលជាមិនមានប្រទេសណាបានរៀបចំចាត់ចែងបានល្អដូចយើងនោះទេ។ នេះជាភាពពិតប្រាកដដែលពួកគេបាននិយាយជាមួយខ្ញុំ»។

CAMAPGOC បានបន្ថែមថា «ចំពោះមេដាយ គឺម្ចាស់ផ្ទះកម្ពុជាមិនទទួលបានច្រើនទេដែលនេះជាការរៀបចំធ្វើ ម្ចាស់ផ្ទះជាលើកដំបូង ម្យ៉ាងការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីមានពិការភាពមានពេលវេលាតិចតួច។ បើទោះបីជាយ៉ាងនេះក្តី ក៏សុឆន្ទៈរបស់កម្ពុជាគឺឃើញច្បាស់ហើយ គឺពោរ ពេញ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញភារកិច្ចបានពេញលេញ ក្នុងនាមជាម្ចាស់ផ្ទះ»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានមេដាយមាសចំនួន ៩គ្រឿង ច្រើនជាងកាលពីការប្រកួតឆ្នាំ២០២២ នៅឥណ្ឌូនេសុី គឺកម្ពុជាទទួលបានមេដាយមាសត្រឹមតែ ៧គ្រឿងប៉ុណ្ណោះ នៅប៉ារ៉ាហ្គេម។ ហើយការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ពីថ្ងៃទី ៣ ខែមិថុនា ដល់ថ្ងៃទី៩ ខែមិថុនានេះ នឹងបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង